(ភ្នំពេញ)៖ រយៈពេលជាង២៩ ឆ្នាំហើយ ដែលធនាគារ អេស៉ីលីដា បម្រើសេវាកម្មជូនអតិថិជនប្រកបដោយភាពទទួលខុសត្រូវ ដែលធនាគារមួយនេះតែងស្តាប់អតិថិជនខ្លួន ហើយឆ្លើយតបនឹងសេចក្តីរបស់ពួកគេបានយ៉ាងឆាប់រហ័ស ដូចជាពេលនេះ ធនាគារ អេស៉ីលីដា បានអភិវឌ្ឍន៍នូវរូបរាងថ្មី អេស៉ីលីដាម៉ូបាល ស្របតាមការវិវឌ្ឍរបស់ខ្លួន ដែលជាធនាគារឌីជីថលឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
អតិថិជនអាចប្រើអេស៉ីលីដាម៉ូបាលនេះ ដោយមិនគិតថ្លៃសេវាប្រចាំខែ ដកប្រាក់តាមម៉ាស៉ីនអេធីអឺម និងផ្ទេរប្រាក់ទូទាំងប្រទេស ដោយមិនអស់ថ្លៃសេវាថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងអាចផ្ទេរប្រាក់ ឬដាក់ប្រាក់ចូលគណនីវ៉លឡេតបានរហូតដល់ ៤០លានរៀល ឬ ១០០០០ដុល្លារ។
អេស៉ីលីដាម៉ូបាល App មានភាពអស្ចារ្យជាខ្លាំង។ តើភាពអស្ចារ្យនោះ មានអ្វីខ្លះទៅ?
អេស៉ីលីដាម៉ូបាល App ថ្មីនេះ មាននិមិត្តរូបបក្សីសួគ៌ជាសម្គាល់ ហើយមាន ៣ពណ៌ រួមមាន៖
១៖ ពណ៌ស អភិសមាចារ (តម្លាភាព ភាពស្មោះត្រង់ និងសុចរិតភាព)
២៖ ពណ៌ មាស គុណតម្លៃ និងគុណភាព
៣៖ ពណ៌ខៀវទឹកប៊ិក សាមគ្គីភាព ស្ថិរភាព និងសុវត្ថិភាព រីឯពណ៌ទាំងបីបញ្ចូលគ្នាប្រៀបទៅនឹងគ្រាប់ពូជ និងធនធានដែលបានរីកដុះដាល និងអភិវឌ្ឍក្នុងវិស័យហិរញ្ញវត្ថុ ប្រកបដោយចីរភាព។
សម្រាប់ប៊ូតុងអេស៉ីលីដាម៉ូបាល App ថ្មីនេះ ត្រូវបានរចនាឡើងល្អឥតខ្ចោះសាកសមនឹងអតិថិជនឆ្លាតវៃប្រើប្រាស់លឿន រហ័ស មិនចាំយូរ ដូចជា៖
* បង់ថ្លៃទឹក-ភ្លើង បង់ថ្លៃសំរាម ទូទាត់វិក្កយបត្ររួម...
* បញ្ចូលប្រាក់ក្នុងទូរស័ព្ទដៃ
* ផ្ទេរប្រាក់
* ផ្សារអនឡាញ (ទិញទំនិញតាមអនឡាញ)
* ទូទាត់តាម QR
* ពិនិត្យមើលសមតុល្យគណនី
* ដាក់ប្រាក់បញ្ញើមានកាលកំណត់ថ្មី ដាក់ប្រាក់បញ្ញើមានកាលកំណត់
* សំណើសុំឥណទាន
* ដកប្រាក់តាម ATM ។
សូមចំណាំថា «មានអេស៉ីលីដាម៉ូបាល ដូចមានធនាគារមួយនៅក្នុងផ្ទះលោកអ្នកអ៉ីចឹង...!»។
ចំពោះអត្ថប្រយោជន៍ អេស៉ីលីដាម៉ូបាល App ថ្មីនេះ រួមមាន៖
* ផ្តល់ភាពងាយស្រួលរហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់ក្នុងការធ្វើប្រតិបត្តិការសេវាធនាគារតាមរយៈសេវាអេស៉ីលីដាម៉ូបាល។
* កាត់បន្ថយការចំណាយ និងសន្សំពេលវេលាដោយមិនចាំបាច់ធ្វើដំណើរមកកាន់ការិយាល័យធនាគារអេស៉ីលីដាភីអិលស៉ី។
* អាចពិនិត្យមើលព័ត៌មានគណនី និងធ្វើប្រតិបត្តិការផ្ទេរប្រាក់ទូទាត់បញ្ចូលទឹកប្រាក់ទូរស័ព្ទ ឬទូទាត់ថ្លៃទំនិញ-សេវាកម្មតាមរយៈ QR Code នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាតាមរយៈទូរស័ព្ទចល័តផ្ទាល់ខ្លួន។
* កាត់បន្ថយហានិភ័យទាក់ទងនឹងការនាំសាច់បា្រក់តាមខ្លួន សម្រាប់ធ្វើការទូទាត់រួមទាំងការរាប់លុយលើសខ្វះ និងលុយក្លែងក្លាយជាដើម។
* អាចមើលព័ត៌មានមួយចំនួនទាក់ទងនឹងធនាគារអេស៉ីលីដាភីអិលស៉ីដូចជា៖ មើលទីតាំង, អត្រាប្តូរប្រាក់, ពាណិជ្ជកម្ម, លក្ខខណ្ឌសុវត្ថិភាព, របៀបប្រើប្រាស់, និងព័ត៌មានរបស់ធនាគារអេស៉ីលីដាជាដើម។
* មានឱកាសប្រើប្រាស់ផលិតផល-សេវាកម្មផ្សេងៗរបស់ធនាគារអេស៉ីលីដាភីអិលស៉ី។
* ទទួលបានការផ្តល់ជូនពិសេសពីដៃគូធនាគារអេស៉ីលីដាជាច្រើនកន្លែង។
សូមជម្រាបថា ធនាគារ អេស៉ីលីដា បន្តដំណើរទៅមុខឥតឈប់ឈរ ដោយប្តេជ្ញារួមគ្នាជាមួយអតិថិជនរបស់ខ្លួន ក្នុងការអភិវឌ្ឃប្រទេស និងកសាងធនាគារកម្ពុជាមួយនេះ មិនត្រឹមតែជាធនាគារថ្នាក់តំបន់ប៉ុណោ្ណះទេ តែក៏ជាធនាគារលំដាប់ថ្នាក់ពិភពលោក ដែលមានភាពរឹងមាំ និងវឌ្ឍនភាពប្រកបដោយចីរភាព។ ធនាគារ អេស៉ីលីដា តែងគិតពីអតិថិជន ហើយចង់ឲ្យអតិថិជន ទទួលជោគជ័យលើមុខជំនួញ។ ធនាគារខ្មែរមួយនេះ តែងប្រកាន់ខ្ជាប់នូវទស្សនៈ អតិថិជនរីកចម្រើន ធនាគាររីកចម្រើន យើងរីកដុះដាល លូតលាស់ ជាមួយគ្នា៕