(អាមេរិក)៖ រដ្ឋាបាលរបស់លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បាននិងកំពុងតែសម្រេចចិត្តដាក់បន្ថែម ក្រុមហ៊ុន Alibaba និង Tencent ចូលក្នុងបញ្ជីខ្មៅ ដែលមានឈ្មោះថា «ក្រុមហ៊ុនចិនគ្រប់គ្រង់ដោយយោធាចិន» ខណៈដែលនៅមុននេះ លោកត្រាំ បាន ចេញបញ្ជាហាមឃាត់ប្រតិបត្តិការជាមួយ App ល្បីៗចំនួន ៨របស់ក្រុមហ៊ុនចិន។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា លោកដូណាល់ ត្រាំ ដែល ជាប្រធានាធិបតីជិតផុតអាណត្តិ មានផែនការដាក់បញ្ចូលបន្ថែមនូវក្រុមហ៊ុនយក្សចិនចំនួន២ ចូលក្នុងបញ្ជីខ្មៅរបស់លោក ដោយ ក្នុង នោះ មានក្រុមហ៊ុន Alibaba និង Tencent ។
លោកត្រាំ បានយល់ឃើញថា ក្រុមហ៊ុនយក្សទាំងពីរនេះ គឺមានទំនាក់ទំនងជាមួយនឹងយោធាចិន ជាពិសេសគឺអាចស្ថិតក្រោមការ គ្រប់គ្រង់ ឬកាន់កាប់ដោយរដ្ឋាភិបាលចិនតែម្ដង ខណៈដែលនៅពេលនេះ Alibaba កំពុងស្ថិតក្រោមការស៊ើបអង្កេតពីសំណាក់ រដ្ឋាភិបាល ចិន ជាច្រើនករណី។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ លោកត្រាំ បានចុះហត្ថលេខាលើបទបញ្ជាថ្មីមួយទៀត ដោយហាមធ្វើប្រតិបត្តិការ ជាមួយក្រុមហ៊ុនចិនធំៗចំនួន ៨ ក្នុងនោះមានក្រុមហ៊ុន Ant Group របស់លោក Jack Ma ផងដែរ ដោយ App ចិនទាំង ៨ នោះរួមមាន QQ, QQ Wallet , WeChat Pay, CamScanner, SHAREit, VMate , WPS Office និង Alipay ៕