(អាមេរិក)៖ ក្រុមហ៊ុន Facebook Inc បានធ្វើកំណែទម្រង់ថ្មីនៃរូបរាងរបស់ Facebook Page ដោយក្នុងនោះ Facebook បានដក «ប៊ូតុង Like» ចេញពី Facebook Page និងបានជំនួសមកវិញនូវប៊ូតុង Followers។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១។

តាមការចេញផ្សាយរបស់ Reuters បានឱ្យដឹងថា «ប៊ូតុង Like» ត្រូវបានដកចេញពី Facebook Page ជាប្រភេទ Artists, Public Figures និង Brands ដោយដាក់ជំនួសមកវិញនូវប៊ូតុង Followers ដើម្បីងាយស្រួលដល់ Fan ក្នុងការចូលរួម ឬភ្ជាប់នូវការ សន្ទនា ជាមួយនឹងម្ចាស់ Page។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Facebook បានដាក់ឱ្យប្រើប្រាស់ «ប៊ូតុង Like» កាលពីឆ្នាំ ២០០៩ ដោយក្នុងនោះ គឺប្រើបានទាំង Like រាល់ការផុស និង Like Page ហើយនៅពេលនេះការដក «ប៊ូតុង Like» គឺដកចេញតែពី Facebook Page ប៉ុណ្ណោះ៕