(ភ្នំពេញ)៖ គណនី Whats App ផ្ទាល់ខ្លួនរបស់តារាសម្តែងល្បី ជាប់ងារជារាជនីក្រមា មាន សូនីតា ត្រូវបានជនអនាមិក Hack យកទៅគ្រប់គ្រង ខណៈបច្ចុប្បន្ននៅមិនទាន់ទាញយកមកប្រើប្រាស់បានវិញនៅឡើយ។ ទន្ទឹមនឹងគ្នានេះ មាន សូនីតា បានប្រកាសប្រាប់មហាជនថា ប្រសិនបើមានបញ្ហា ឬទង្វើរខុសច្បាប់ណាមួយកើតឡើង នៅក្នុងគណនី Whats App របស់នាង គឺនាងមិនទទួលខុសត្រូវនោះទេ។
តារាសម្តែងមានសម្ដីផ្អែមស្រទន់ មាន សូនីតា បានថ្លែងប្រាប់ Fresh News Plus នៅមុននេះបន្តិចថា ករណី WhatsApp របស់នាង ត្រូវបានគេ Hack យកទៅបាត់ហើយ ដែលអត់អាចយកមកវិញបានទេ ដូច្នេះបើសិនជាមានបញ្ហាផ្សេងៗ ដូចជាខ្ចីលុយ ឬធ្វើទង្វើរឿងអាក្រក់អ្វីផ្សេងទៀត ដែលនឹងអាចកើតមានបញ្ហាដល់អ្នកទាំងអស់គ្នា សូមបងប្អូនប្រុងប្រយ័ត្ន ព្រោះរូបនាងអត់បានទៅធ្វើរឿងទាំងនោះទេ។
មាន សូនីតា និយាយថា «គេ Hack WhatsApp ខ្ញុំទៅ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។ បើមានបញ្ហានានាបន្ទាប់ពីថ្ងៃនេះ ខ្ញុំអត់ទទួលខុសត្រូវទេ អ៊ីចឹងសូមអរគុណដល់បងប្អូនទាំងអស់គ្នា កុំភ្លេចជួយស៊ែរផុសដំណឹងនេះផង ដើម្បីឲ្យអ្នកទាំងអស់គ្នា បានដឹងទុកជាមុន»។
គួរជម្រាបថា តារាសម្ដែង មាន សូនីតា មិនត្រឹមតែលេងបណ្តាញសង្គម Whats App មួយមុខនោះទេ ពោលគឺនាងត្រូវបានគេដឹងថា មានការប្រើប្រាស់បណ្តាញសង្គមជាច្រើនដូចជា Instagram និង Facebook ប៉ុន្តែពេលនេះគណនី Whats App របស់នាងត្រូវគេ Hack យកទៅគ្រប់គ្រងទៅហើយ៕