(កូរ៉េ)៖ ថ្មីៗនេះមានសេចក្តីរាយការណ៍មកថា តារាចម្រៀងស្រីទឹកមុខសិចស៊ី HyunA នឹងវិលត្រឡប់ចូលមកវិស័យសិល្បៈវិញ ក្នុងឆ្នាំ២០២១នេះ ខណៈអ្នកគាំទ្ររំពឹងថា នាងនឹងបង្ហាញមុខឆាប់ៗ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១។
ជាការកត់សម្គាល់ Full អាល់ប៊ុមដំបូងរបស់ HyunA ដែលមានចំណងជើងថា «Good Girl» គ្រោងនឹងបញ្ចេញទៅកាន់អ្នកគាំទ្រ កាលពីពាក់កណ្តាលឆ្នាំ២០២០ ប៉ុន្តែត្រូវបានខកខានទៅវិញ ដោយសារ HyunA មានបញ្ហាសុខភាព។ យ៉ាណាមិញ នៅពេលនេះអ្នកគាំទ្រចាប់ផ្តើមត្រៀមស្វាមគន៍នាងមកកាន់វិថីសិល្បៈជាច្រើន ក្រោយពីឃើញរូបភាពថ្មីចុងក្រោយ របស់នាងត្រូវបានបញ្ចេញ។
ទន្ទឹមនឹងគ្នានេះ សារព័ត៌មានកូរ៉េជាច្រើនបានចុះផ្សាយ ដោយដកស្រង់សារ Instagram របស់ Psy និងបញ្ជាក់ថា HyunA នឹងត្រឡប់មកជាថ្មី នៅថ្ងៃទី២៨ ខែមករា ខាងមុខនេះ៕