(ភ្នំពេញ)៖ ក្រុមហ៊ុនផ្តល់សេវាកក់ការធ្វើដំណើរ TADA ដែលកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា នឹងធ្វើការដាក់ឱ្យប្រើប្រាស់នូវកម្មវិធីថ្មីមួយឈ្មោះថា «Student» ឬមុខងារ «សិស្ស» ដើម្បីគាំទ្រដល់សិស្សនិស្សិត ខណៈដែលពួកគេត្រៀមខ្លួនវិលត្រលប់ទៅកាន់ថ្នាក់រៀនវិញ។
កម្មវិធីប្រូម៉ូសិន Student នេះផ្តោតគោលដៅលើសិស្សវិទ្យាល័យ និងនិស្សិតមហាវិទ្យាល័យទាំងអស់ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ជាមួយនឹង ឱកាសក្នុងការកក់ជិះកង់បី ឬរថយន្តក្នុងតម្លៃទាបជាងធម្មតារហូតដល់ ២០% ចាប់ពីថ្ងៃទី១១ ខែមករាតទៅ។
លោក ជីម ប៉ូលី ប្រធានចាត់ការទូទៅរបស់ក្រុមហ៊ុន TADA បានថ្លែងថា «ការសិក្សារបស់សិស្សនិស្សិត បានរងការរអាក់រអួលយ៉ាងខ្លាំងក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩។ ដូច្នេះ ការផ្តល់ជូនដល់ពួកគេនូវមធ្យោបាយធ្វើដំណើរទៅសាលារៀន ដែលកាន់តែងាយស្រួល និងមានតម្លៃទាប គឺជារឿងចាំបាច់បំផុត ដើម្បីឱ្យពួកគេមានភាពងាយស្រួលក្នុងការសម្របខ្លួនទៅនឹងគន្លងរស់នៅថ្មី»។
ដើម្បីទទួលបានកម្មវិធីប្រូម៉ូសិន Student នេះ សិស្សនិស្សិតគ្រាន់តែចូលទៅចុះឈ្មោះតាមរយៈ ពាក្យសុំអនឡាញ៖https://form.jotform.com/203652669256463 ឬផ្ញើសារទៅកាន់ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន៖ (https://www.facebook.com/TADAKHM/) ឬទូរស័ព្ទទៅកាន់ក្រុមហ៊ុនតាមរយៈលេខ៖ ០៦១ ៥៥ ៥៦ ៤៣ ឬ ០១០ ៥៥ ៥៦ ៤៣។
TADA បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន MVL គឺជាកម្មវិធីកក់ការធ្វើដំណើរ ដែលប្រើប្រាស់បច្ចេកវិទ្យា Blockchain ហើយត្រូវបានដាក់ដំណើរការនៅកម្ពុជា កាលពីខែឧសភា ឆ្នាំ២០១៩។ គោលការណ៍របស់ TADA គឺមិនយកកម្រៃជើងសារពីអ្នកបើកបរ ដែលមានន័យថាពួកគេអាចរក្សាទុកថ្លៃធ្វើដំណើរទាំងអស់ ដែលពួកគេទទួលបានពីអតិថិជន ពោល គឺខុសពីក្រុមហ៊ុនដទៃផ្សេងទៀត ដែលជាទូទៅកាត់កម្រៃជើងសារ និងថ្លៃប្រើប្រាស់ប្រព័ន្ធនានា ដែលធ្វើឱ្យអ្នកបើកបរទទួលបានថ្លៃធ្វើដំណើរពីអតិថិជនកាន់តែតិច។
កាលពីដើមឆ្នាំមុន ជាការឆ្លើយតបទៅនឹងជំងឺរាតត្បាតពិភពលោកកូវីដ-១៩ ក្រុមហ៊ុនបានដាក់ដំណើរការសេវាដឹកជញ្ជូន TADA Delivery ដើម្បីគាំទ្រដល់អាជីវកម្មខ្នាតតូច ដោយផ្តល់ជូនសេវាដឹកជញ្ជូនដោយឥតគិតថ្លៃរយៈពេល៣ខែ ក្នុងរាជធានីភ្នំពេញ បន្ទាប់មកគិតថ្លៃសេវាថេរ ៤,០០០រៀលក្នុងមួយកញ្ចប់ នៅទូទាំងរាជធានីភ្នំពេញនៅក្នុងខែបន្តបន្ទាប់។
លោក ជីម ប៉ូលី បានថ្លែងបន្តថា «ការគាំទ្រដល់សិស្សនិស្សិត ក្នុងការវិលត្រលប់ទៅកាន់សាលារៀនវិញ ការគាំទ្រអាជីវកម្មខ្នាតតូចជាមួយនឹងតម្លៃដឹកជញ្ជូនទាប និងទុកចិត្តបាន និងការគាំទ្រដល់អ្នកបើកបរតាមរយៈការមិនយកកម្រៃជើងសាររបស់យើង គឺសុទ្ធតែជាផ្នែកដ៏សំខាន់នៃបេសកកម្មរបស់យើង ក្នុងនាមជាក្រុមហ៊ុនមួយ ដែលបង្កើតឱ្យមានការផ្លាស់ប្តូរវិជ្ជមាននៅទីកន្លែងណា ដែលយើងធ្វើប្រតិបត្តិការ»។
ព័ត៌មានបន្ថែម សូមទាញយកកម្មវិធី TADA ឥឡូវនេះ៖ សម្រាប់អ្នកបើកបរ៖ https://deeplink.me/driver.tada.global និងសេវាកក់ការធ្វើដំណើរ៖ https://deeplink.me/tada.global/app/rider, សម្រាប់ប្រព័ន្ធប្រតិបត្តិការ ISO និង Android នៅលើទូរស័ព្ទរបស់លោកអ្នក ឬសូមទាក់ទងមកតាមរយៈអ៊ីមែល [email protected]៕