(អាមេរិក)៖ ស្របពេលដែលក្រុមហ៊ុនមួយចំនួនជួបវិបត្តិ និងខ្លះឈានដល់ការប្រកាសក្ស័យធននោះ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា ប្រមូលបានប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងឆ្នាំ២០២០ ជាឆ្នាំនៃជំងឺរាតត្បាតកូវីដ-១៩។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Apple រកចំណូលបាន ៦៤ពាន់លានដុល្លារអាមេរិកពី App Store នៅក្នុងឆ្នាំ២០២០ ដោយបានកើនឡើង ២៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។

របាយការណ៍ដែលបានចេញផ្សាយដោយ CNBC បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២០ សេវាកម្មរបស់ក្រុមហ៊ុន Apple បានកើនឡើងនូវការប្រើប្រាស់ទាំងអស់ បើទោះបីជា មានកម្មវិធី និងហ្គេមជាច្រើនបានដកចេញពី Store ដោយសារតែមិនគោរពតាមគោលការណ៍ និងច្បាប់របស់ Apple ៕