(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា បានដាក់ឲ្យបើប្រាស់ប្រព័ន្ធដកប្រាក់រហ័សគឺ «អេស៊ីលីដា ម៉ូបាល» ដើម្បីដកប្រាក់រហ័ស ពីម៉ាស៊ីនអេធីអឹម របស់ធនាគារ អេស៊ីលីដា ទូទាំងប្រទេសដោយមិនប្រើប័ណ្ណ (Cardless) បានយ៉ាងឆាប់រហ័ស និងងាយស្រួល។
ជាពិសេសអតិថិជនអាចដកប្រាក់បានចំនួន ៥,០០០ដុល្លារ ឬ២០លារៀល ក្នុងមួយថ្ងៃ ដោយមិនអស់ថ្លៃសេវា។
*របៀបដកប្រាក់រហ័ស (Quick Cash) ពីម៉ាស៊ីនអេធីអឹម តាមរយៈ អេស៊ីលីដាម៉ូបាល៖
១៖ បើកដំណើការកម្មវិធី អេស៊ីលីដា ម៉ូបាល៖
* ជ្រើសរើស «ដកប្រាក់តាម ATM Quick Cash»
* ស្កែនម្រាមដៃ ឬផ្ទៃមុខ ឬបញ្ចូលលេខសម្ងាត់
* ជ្រើសរើសគណនី វ៉លឡេត ឬគណនីធនាគាររួចហើយបញ្ចូល ចំនួនទឹកប្រាក់ដែលត្រូវដក
* ចុចប៊ូតុង «បង្កើត»
* លោកអ្នកនឹងទទួលបានលេខសម្ងាត់៦ខ្ទង់ (Gold Code*) សម្រាប់បញ្ចូលក្នុងម៉ាស៊ីន អេធីអឹម ដើម្បីដកប្រាក់នេះ។
២៖ ដកប្រាក់ពីម៉ាស៊ីន អេធីអឹម
* ចុច លើ Screen ឬ ប៊ូតុង ណា មួយ របស់ ម៉ាស៊ីន អេធីអឹម
* ជ្រើសរើស ភាសា
* ជ្រើសរើស ដកប្រាក់តាមលេខកូដ Cash Withdrawal via Gold Code
* បញ្ចូលលេខសម្ងាត់៦ខ្ទង់ ដែលលោកអ្នកបានបង្កើត នៅក្នុងកម្មវិធី អេស៊ីលីដា ម៉ូបាល ខាងលើ។
* ចុចប៊ូតុង «យល់ព្រម»
* បញ្ចូលចំនួនទឹកប្រាក់ដែលត្រូវដក (ចំនួនទឹកប្រាក់ដែលត្រូវដក ត្រូវដូចគ្នានឹងចំនួនទឹកប្រាក់ ដែលបានបង្កើតក្នុងអេស៊ីលីដាម៉ូបាល)។
* ចុចប៊ូតុង យល់ព្រម
* ប្រតិបត្តិការបានសម្រេច (សូមយកប្រាក់របស់លោកអ្នក ពីម៉ាស៊ីនអេធីអឹម)។
* Gold Code សម្រាប់ដកប្រាក់ ពីម៉ាស៊ីនអេធីអឹមមានសុពលភាព ប្រើប្រាស់រយៈពេល ២៤ម៉ោង។ ប្រសិនបើអតិថិជនមិនបានដកប្រាក់ ក្នុងអំឡុងពេលកំណត់នេះទេ ទឹកប្រាក់នេះនឹងចូលក្នុង គណនីវិញដោយស្វ័យប្រវត្តិ៕