(មេនឆេស្ទើ)៖ ការតែតបញ្ចូលបាន ១គ្រាប់នៅនាទីទី៥ របស់កីឡាករ Scott McTominay បន្តធ្វើដំណើរទៅជុំទី៤ ជាបន្តទៀតនៃព្រឹត្តិការណ៍ FA Cup បន្ទាប់ពីទម្លាក់គូប្រជែងមកពីលីគទី២ Watford ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Old Trafford នារាត្រីថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១។

សមាជិកថ្មីនារដូវកាលនេះ Alex Telles ជាអ្នកបញ្ជូនបាល់ឲ្យ Scott McTominay ប្រើក្បាលតែតបញ្ចូលទីបានសម្រេច ត្រឹមចាប់ផ្តើមលេងបាន ៥នាទីក្នុងជុំទី៣ នៃពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cup ជា Liverpool, Wolverhamton Wanderers និងក្រុមការពារជើងឯក កាំភ្លើងធំ Arsenal សុទ្ធតែបានឡើងទៅជុំទី៤ ដូចគ្នា។

តែយ៉ាងណា ក្រុមបិសាចក្រហមរបស់លោក Ole Gunnar Solskjaer ទើបតែរបូតពាន League Cup (Carabao Cup) ក្រោយប្រកួតចាញ់ Manchester City ២-០ ក្នុងដីត្រឹមវគ្គ ៤ក្រុមចុងក្រោយកាលសប្តាហ៍មុន។

វាមានរយៈពេល ៧ឆ្នាំមកហើយដែល United បានខកខានឡើងជុំទី៤ នៃពាន League Cup នេះ គិតចាប់តាំងពីខែមករា ឆ្នាំ២០១៤ មក នៅពេលពួកគេបានចាញ់ក្រុម Swansea City ក្នុងលទ្ធផល ២-១៕