(ភ្នំពេញ)៖ សម្រាប់ការអបអរឱកាសឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២១នេះ មីជាតិបានប្តូររូបរាងកេសថ្មីជាមួយនឹងភាពស្រស់ស្អាត កាន់តែរឹងមាំ និងរសជាតិកាន់តែប្រសើរ ដើម្បីបំពេញតម្រូវការ និងបង្កភាពងាយស្រួលក្នុងការប្រើប្រាស់ដល់ប្រជាជនកម្ពុជា។

លោក ហុង សុវណ្ណ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង បានឲ្យដឹងថា បន្ទាប់ពីគុណភាព និងរសជាតិ ការវេចខ្ចប់មីជាតិ គឺជាកត្តាដ៏សំខាន់ដែលបញ្ជាក់អំពីអនាម័យ សុវត្ថិភាពចំណីអាហារ និងភាពថ្មីស្រស់នៃផលិតផល។ ទាំងនេះគឺជាអ្វីដែលក្រុមហ៊ុនតែងតែយកចិត្តទុកដាក់។

«នៅក្នុងឆ្នាំថ្មីនេះ មីជាតិបានផ្លាស់ប្តូរសម្បកកេសថ្មីដែលត្រូវបានផលិតដោយវត្ថុធាតុដើម មានគុណភាពខ្ពស់ ដើម្បីធានានូវភាពរឹងមាំ រក្សាសភាពដើមរបស់ផលិតផល រក្សាគុណភាពផលិតផល និងរក្សាភាពស្រស់នៃផលិតផលដែលធ្វើឲ្យរសជាតិកាន់តែប្រសើរ» លោក ហុង សុវណ្ណ បានលើកឡើងបន្ថែម។

ជាមួយគ្នានេះ លោកស្រី ជីង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង បានឱ្យដឹងថា «ចាប់តាំងពីថ្ងៃ ដែលយើងបង្កើតមីជាតិមក យើងបានប្តេជ្ញាបន្តបង្កើតនូវគំនិតច្នៃប្រឌិត ដើម្បីនាំមកជូនបងប្អូនជនរួមជាតិនូវអ្វីដែលថ្មី និងប្រសើរបំផុតស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យាថ្មីៗ។ ជាក់ស្តែងថ្ងៃនេះ មីជាតិបាននាំមកនូវសម្បកវេចខ្ចប់ថ្មី រចនាឡើងដើម្បីភាពស្រស់ស្អាត និងមានភាពទាក់ទាញ ជាសម្បកកេសមានគុណភាពខ្ពស់ និងមានប្រសិទ្ធភាពក្នុងការការពារគុណភាព ផលិតផលបានកាន់តែប្រសើរ រក្សាបាននូវសភាពដើម ភាពស្រស់ថ្មី និងរសជាតិឲ្យនៅល្អឥតខ្ចោះ»

កេសថ្មីនេះ បានរចនាក្នុងរូបភាពពណ៌ការ៉ុតដែលជាពណ៌តំណាងផលិតផលមីជាតិ និងមានទំហំតូចជាងមុន ដែលបង្កជាភាពងាយស្រួលក្នុងការកាន់ និងរក្សាទុកជាមួយនឹងបរិមាណ ២៤ កញ្ចប់ក្នុងមួយកេស និងមានតម្លៃត្រឹមតែ ១៦,០០០ រៀលក្នុងមួយកេស សម្រាប់គ្រប់រសជាតិ។ ចំណែកលក្ខណៈសម្គាល់របស់រសជាតិនីមួយៗ គឺមានពណ៌តំណាងរូបកញ្ចប់ផលិតផល និងអក្សរបញ្ជាក់អំពីរសជាតិនីមួយៗនៅលើកេស៕