(អាមេរិក)៖ កំពូលមហាសេដ្ឋីលំដាប់ទី១ នៅលើពិភពលោក Elon Musk បានអំពាវនាវឲ្យប្រជាជននៅលើពិភពលោក ប្ដូរពីការប្រើកម្មវិធី WhatsApp មកប្រើ Signal និង Telegram វិញ។

លោក Elon Musk ស្ថាបនិក ក្រុមហ៊ុន Space X និងជានាយកប្រតិបត្តិក្រុមហ៊ុន Tesla បានផុសនៅលើបណ្ដាញសង្គម Twitter ថា មនុស្សគ្រប់គ្នាគ្រប់ប្ដូរពីការប្រើ WhatsApp មកប្រើ កម្មវិធី Signal ឬ Telegram វិញ។

ការអំពាវនាវនេះ ត្រូវបានធ្វើឡើងក្រោយពេលកម្មវិធី WhatsApp បានប្ដូរគោលការណ៍ថ្មី ដោយ Share ទិន្នន័យជាមួយបណ្ដាញសង្គម Facebook ដោយក្នុងនោះមាន លេខទូរស័ព្ទ និងទីតាំងជាដើម។

គួរបញ្ជាក់ផងដែរថា រយៈពេល២ថ្ងៃចុងក្រោយនេះ កម្មវិធី Single មានអ្នក Install ពី App Store និង Play Store ចំនួន ១០០,០០០ ខណៈដែល WhatsApp មានការ Install ធ្លាក់ចុះ ១១ភាគរយ បើធៀបនឹងរយៈ៧ថ្ងៃ ដើមឆ្នាំ២០២១៕