(ភ្នំពេញ)៖ គតិបណ្ឌិតទាំង ៥ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ ត្រូវបានដកស្រង់ចេញពីបុគ្គលល្បីៗនៅជុំវិញពិភពលោក ដែល Fresh News Plus ខិតខំសម្រិតសម្រាំងយកមកផ្សព្វផ្សាយ។

គតិបណ្ឌិតទាំងប្រាំនោះ រួមមាន៖

១៖ រៀនដោះលែងខ្លួនអ្នកពីគុកអតីតកាល ចាត់ទុកថាជាផលបាបចាស់ទៅចុះ គ្រាន់តែយកវាជាមេរៀន រួចដើរទៅមុខទៀត កុំងាកក្រោយញឹកពេក (ព្រះភិក្ខ គូ សុភាព)។

២៖ ជៀសវាងកំហុសអនាគត ត្រូវរៀនសូត្រពីអតីតកាល (សុភាសិតចិន)។

៣៖ ការងារ គឺជាក្ដីទុក្ខសោករបស់មនុស្ស តែវាក៏ជាឱសថដ៏ពិសេសសម្រាប់ព្យាបាលជំងឺផងដែរ (លោក Thomas Carlyle ប្រវត្តិវិទូសញ្ជាតិអៀរឡង់)។

៤៖ អ្វីដែលអ្នកបម្រុងធ្វើនៅថ្ងៃស្អែក ចូរធ្វើវាក្នុងថ្ងៃនេះឱ្យហើយទៅ ហើយអ្វីដែលអ្នកចង់ធ្វើក្នុងថ្ងៃនេះ ចូរធ្វើវាឥលូវភ្លាមចុះ (សុភាសិតឥណ្ឌា)។

៥៖ បើអ្នកគិតថាខ្លួនឯងល្ងង់ ចូររៀនពីបទពិសោធឱ្យបានច្រើន ព្រោះបទពិសោធជាសាលារៀនដ៏តឹងរឹងមួយ៕