(ភ្នំពេញ)៖ បរិមាណនៃការលក់ គឺជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ពីភាពជោគជ័យ និងភាពល្បីល្បាញអំពីគម្រោងអចលនទ្រព្យ។
ក្នុងឆ្នាំ២០២០ មានគម្រោងជាច្រើន ត្រូវបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងពីកូវីដ១៩ ប៉ុន្តែគម្រោង Le Condé BKK1 ដែលជាគម្រោងលំនៅឋានបែបប្រណីតមួយ ក្នុងរាជធានីភ្នំពេញបានធ្វើរឿងដ៏អស្ចារ្យមួយ ជាមួយនឹងការបំបែកកំណត់ត្រាលក់ដល់ទៅ ២២,៤៥០,០០០ដុល្លារ ក្នុងរយៈពេល៥ខែ។
លទ្ធិផលនេះប្រហែលជាគួរឲ្យភ្ញាក់ផ្អើលសម្រាប់មនុស្សទូទៅ ប៉ុន្តែតាមយោបល់របស់អ្នកជំនាញអចលនទ្រព្យ ជាក់ស្តែងវាស្ថិតក្នុងការរំពឹងទុករបស់យើង។ ស្ថិតនៅទីតាំងដ៏ល្អបំផុត បូករួមជាមួយបរិក្ខាដ៏ទំនើបជាច្រើន ជាមួយនឹងការរចនាដ៏ស្រស់ស្អាតផ្នែកខាងក្នុងគម្រោង Le Condé BKK1 ពិតជាសាកសមសម្រាប់ភាពជោគជ័យនេះ។
Le Condé BKK1 ប្រហែលជាគម្រោងដែលបានអនុវត្តបានយ៉ាងល្អបំផុត ក្នុងការប្រើប្រាស់យុទ្ធសាស្ត្រអាជីវកម្ម សម្រាប់ប្រជាជនក្នុងតំបន់។ ៨៤% នៃអតិថិជនគឺជាប្រជាជនខ្មែរ។ លទ្ធផលនេះបង្ហាញយ៉ាងច្បាស់ថា ពីការមើលឃើញរបស់អ្នកអភិវឌ្ឍគម្រោង ទៅលើតម្រូវការរបស់អតិថិជនក្នុងស្រុក។ នៅពេលដែលទីផ្សារខុនដូភាគច្រើន មានលក្ខណៈដូចៗគ្នា Le Condé BKK1 បានសម្រេចចិត្តផ្តល់ នូវអ្វីដែលខុសប្លែកអ្វី ដែលធ្លាប់មានតាំងពីដើមមក។
ឧទាហរណ៍ជាក់ស្តែង សួនច្បារអាកាសដែលមានតម្រូវការជាច្រើន ប្រាថ្នាចង់បានសួនច្បារផ្តល់ម្លប់ដែលមិនធ្លាប់មាន នេះហើយជំរុញឲ្យ Le Condé BKK1 បង្កើតឲ្យមានសួនច្បារអាកាសក្នុងអគារដែលមានទំហំធំទូលាយដល់ទៅ ១,០០០ ម៉ែតការ៉េ ធំដំបូងគេនៅរាជធានីភ្នំពេញ។ នេះសបញ្ជាក់យ៉ាងច្បាស់ពីទស្សនៈនៃការអភិវឌ្ឍគម្រោងរបស់ Le Condé BKK1 ដើម្បីអភិវឌ្ឍសមស្របទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន។
សម្រាប់ Le Condé BKK1 រង្វាន់ដ៏ល្អប្រសើរពីការតាំងចិត្តក្នុងការបង្កើតគម្រោងដ៏អស្ចារ្យចំកណ្តាលក្រុងភ្នំពេញនោះគឺ អតិថិជនជាច្រើនចូលទស្សនាការិយាល័យលក់ឥតឈប់ឈរ។ តាំងពីការបើកគម្រោងដំបូងមក អតិថិជនជាច្រើនបង្ហាញពីចំណាប់អារម្មណ៍ និងស្រលាញ់គម្រោងយើង។
មកដល់ពេលនេះ ការិយាល័យលក់ Le Condé BKK1 នៅតែជាកន្លែងសំខាន់មួយសម្រាប់អ្នកដែលចង់ទិញផ្ទះប្រភេពទំនើប។
ដើមឆ្នាំនៃឆ្នាំថ្មីនេះ Le Condé BKK1 បានដាក់ចេញនូវគោលការណ៍បញ្ចុះតម្លៃពិសេស ដើម្បីបង្ហាញពីការដឹងគុណទៅកាន់សហគមយើង និងអតិថិជនផងដែរ។ សម្រាប់អ្នកដែលកំពុងស្វែងរកលំនៅឋានបែបទំនើបស៊ីវិល័យស្ថិតនៅកណ្តាលរាជធានីរាជធានីភ្នំពេញ នេះប្រហែលជាឱកាសល្អបំផុតសម្រាប់អ្នកហើយ៕