(ភ្នំពេញ)៖ ដើម្បីស្វាគមន៍ឆ្នាំ២០២១ ដែកថែបអ៊ីតាលី ម៉ាកវី បានចាប់ឆ្នោតផ្សងសំណាងជូនអតិថិជន ក្នុងកម្មវិធីប្រគំតន្រ្តី អាយស៍ នៅស្ថានីយ៍ទូរទស្សន៍ហង្សមាស កាលពីចុងសប្តាហ៍កន្លងទៅនេះ និងបានរកឃើញអតិថិនដែលមានសំណាងឈ្នះរង្វាន់ធំចំនួន៥៥រូប។
អតិថិជនដែកថែបអ៊ីតាលី ម៉ាកវី ទាំង៥៥រូបនោះមានសំណាងឈ្នះរង្វាន់ធំដូចជាម៉ូតូហុងដាឌ្រីមចំនួន៤រង្វាន់ ម៉ាស៊ីនត្រជាក់ម៉ាក LG ចំនួន៨រង្វាន់ ម៉ាស៊ីនបោកខោអាវម៉ាកLGចំនួន៨រង្វាន់ និងទូរទស្សន៍ LG ៣២អ៊ីញចំនួន៣៥រង្វាន់ ពីការចាប់រង្វាន់នេះ។
ដែកថែបអ៊ីតាលីម៉ាក វី នៅបន្តផ្តល់ជូនការចាប់រង្វាន់ធំជូនអតិថិជនជាបន្តទៀត ដើម្បីលើកទឹកចិត្តដល់អតិថិជន ដែលតែងតែគាំទ្រផលិតផលដែកថែបអ៊ីតាលីម៉ាក វី។
សម្រាប់ឈ្មោះអតិថិជន ដែលឈ្នះរង្វាន់ធំនៅក្នុងកម្មវិធីប្រគំតន្រី្ត អាយស៍ កាលពីថ្ងៃទី៨ ខែមករា កន្លងទៅនេះ នឹងមានបង្ហាញក្នុងទំព័រហ្វេសប៊ុក V-Steel | Facebook៕