(ភ្នំពេញ)៖ សម្រាប់ឆ្នាំសិក្សាថ្មី ២០២០-២០២១ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២០ ខែមករាខាងមុខនេះ AUPP ទទួលសិស្សានុសិស្សដែលឱ្យចូលរៀនមានចំនួនកំណត់ត្រឹមតែ ២៥០ នាក់ដំបូងប៉ុណ្ណោះ ហើយរហូតមកទល់ពេលនេះ សិស្សានុសិស្សដែលទើបនឹងបញ្ចប់ការសិក្សាថ្នាក់ទី ១២ បានដាក់ពាក្យចុះឈ្មោះចូលរៀនមានចំនួនជាង ៥០០បេក្ខជនហើយ ដូច្នេះរួសរាន់ឡើង! កុំឱ្យឱកាសនេះរំលងផុតឱ្យសោះ អាហារូបករណ៍រហូតដល់ ១០០% ជាច្រើនកន្លែងមិនចាំប្អូនៗយូរឡើយ។

AUPP ជាគ្រឹះស្ថានឧត្តមសិក្សាដែលល្បីខាងគុណភាពអប់រំថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលបង្រៀនដោយសាស្រ្តាចារ្យអាមេរិក មានសញ្ញាបត្រថ្នាក់បណ្ឌិត និងអនុបណ្ឌិត មកពីបណ្តាសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក អូស្រ្តាលី ប៉ែកអឺរ៉ុប និងបណ្តាប្រទេសអភិវឌ្ឍផ្សេងទៀត។

AUPP ផ្តល់មុខជំនាញធំៗចំនួន ៦ រួមមាន៖

១. បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច
២. បរិញ្ញាបត្រច្បាប់
៣.បរិញ្ញាបត្រកិច្ចការអន្តរជាតិ
៤.បរិញ្ញាបត្រគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានវិទ្យា
៥.បរិញ្ញាបត្រគ្រប់គ្រង់វិស័យទេសចរណ៍ និង បដិសណ្ឋារកិច្ច
៦.បរិញ្ញាបត្របច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ អាចស្វែងយល់ដំណើរការនៃការចុះឈ្មោះខាងក្រោម៖

ជំហានទី ១៖ បំពេញពាក្យចូលរៀន តាមរយៈគេហទំព័រ AUPP បន្ទាប់មក បង់ថ្លៃពាក្យចូលរៀននិងតេស្ត។
ជំហានទី ២៖ ធ្វើការប្រឡងភាសាអង់គ្លេស ឬសម្ភាសន៍។
ជំហានទី ៣៖ ធ្វើការប្រឡងតេស្តសមត្ថភាព (Entrance Examination) ដែលរៀបចំដោយសាកលវិទ្យាល័យ AUPP។
ជំហានទី ៤៖ សាកលវិទ្យាល័យនឹងជូនអំពីលទ្ធផលនៃការប្រលងរបស់អ្នកតាមរយៈអ៊ីម៉ែល ហើយអ្នកនឹងទទួលបាននូវលិខិតអនុញ្ញាតឱ្យចូលរៀនពីសាកលវិទ្យាល័យ។ ចំណែក និស្សិតដែលមានបំណងផ្ទេរការសិក្សាត្រូវផ្តល់ជូននូវឯកសារថតចំលងផ្លូវការនៃសាកលវិទ្យាល័យដែលអ្នកកំពុងសិក្សាមកសាកលវិទ្យាល័យ AUPP។

ចាប់ផ្តើមផ្តល់ប្រឹក្សាយោបល់អប់រំ និងទទួលពាក្យចូលរៀន រៀងរាល់ថ្ងៃចន្ទ ដល់សុក្រ ពីម៉ោង ៨ព្រឹក ដល់៥ល្ងាច និងថ្ងៃសៅរ៍ ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១ថ្ងៃត្រង់។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១ ឬអ៊ីមែល: [email protected] , គេហទំព័រ៖ www.aupp.edu.kh 

អាស័យដ្ឋាន៖ ផ្ទះលេខ ២៧៨H ផ្លូវ ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ