(សៀមរាប)៖ សៀមរាបគឺជាតំបន់ទេសចរណ៍ដ៏សំខាន់ជាងគេរបស់ប្រទេសកម្ពុជា ដែលមានចំនួនភ្ញៀវទេសចរណ៍ជាង ២លាននាក់មកទស្សនាជារៀងរាល់ឆ្នាំ និងជាទីក្រុងដែលមានការរីកចម្រើនឆាប់រហ័សបំផុតបន្ទាប់ពីរាជធានីភ្នំពេញ។ ដោយមានប្រវត្តិសាស្រ្តដ៏យូរលង់តាំងពីឆ្នាំ៨០២ សៀមរាបគឺជាទីក្រុងដែលមានទីតាំងនៅជិតបំផុតនៃប្រាសាទអង្គវត្តដ៏ល្បីល្បាញ នៅក្នុងពិភពលោក ស្ថិតនៅភាគខាងជើង។

គួរកត់សម្គាល់ថា ទីក្រុងរបស់កម្ពុជានេះមានភាពលេចធ្លោរទាំងពីរនៅក្នុងពិភព គឺអតីតកាលដ៏រុងរឿង និងបច្ចុប្បន្នកាលដ៏រស់រវើក។ បច្ចុប្បន្នទីក្រុងប្រវត្តិសាស្រ្តនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលផ្លាស់ប្ដូរ ដែលជាការចាប់ផ្ដើមឡើងវិញដ៏ធំបំផុតនៅក្នុងប្រវត្តិសម័យទំនើបរបស់ខ្លួន តាមរយៈកម្មវិធីការងារដ៏ធំរបស់រដ្ឋាភិបាល ដែលមានឈ្មោះថា «គម្រោងសាងសង់ផ្លូវទាំង ៣៨ខ្សែ» និងការបង្កើតម្រោងវិនិយោគបរទេសធំៗ។

ការអភិវឌ្ឍឯកជនខ្នាតធំ ដែលភាគច្រើនដំណើរការដោយលំហូរមូលធនបរទេស រួមមាន បឹងអង្គរអច្ឆរិយ ដែលជាការអភិវឌ្ឍដែលមានទឹកប្រាក់ ៣៥០លានដុល្លារ នៅឆាយណាថោនសៀមរាប ដែលមានហាងលក់ទំនិញ សួនទឹក សួនទស្សនីយភាពបច្ចេកវិទ្យាខ្ពស់ ប្រឡាយទឹក សណ្ឋាគារទំនើបៗ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដែលនឹងដំណើរការនាពេលខាងមុខ ជាការវិនិយោគរបស់ប្រទេសចិនក្នុងចំនួនទឹកប្រាក់ប្រមាណ ៨៨០លានដុល្លារ នៅលើផ្ទៃដីទំហំ ៧០០ហិកតា។ ក្រៅពីនេះផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ដែលកំពុងស្ថិតក្នុងដំណាក់កាលកំពុងអភិវឌ្ឍនៅឡើយ បច្ចុប្បន្នកំពុងធ្វើការសិក្សាគម្រោងធំៗចំនួន ២០បន្ថែមទៀត។

គម្រោងសាងសង់ផ្លូវទាំង ៣៨ខ្សែ ដែលមានប្រវែង ១០៨.៧៤គីឡូម៉ែត្រ ដែលមានការសាងសង់ផ្លូវថ្មី ស្ដារស្ទឹងសៀមរាប និងកែលម្អរប្រព័ន្ធបង្ហូរទឹកកខ្វក់ កាមេរ៉ាសុវត្ថិភាព ប្រព័ន្ធលូ ចិញ្ចើមផ្លូវ និងបរិវេណសាធារណៈ។ ប្រសិនបើការបង្ហាញរៀបរាប់ខាងលើក្លាយជាការពិត នោះសៀមរាបនឹងស្ថិតក្នុងការផ្លាស់ប្ដូរ និងការធ្វើទំនើបកម្មកាន់តែអស្ចារ្យ។ នៅពេលស្ថានភាពជំងឺរាតត្បាតមានភាពប្រក្រតីនោះ ទេសចរណ៍ក្នុងខេត្តសៀមរាបនឹងមានការរីកចម្រើនឡើងវិញនៅក្នុងឆ្នាំ២០២១។

កត្តានេះគឺដោយសារតែអង្គរវត្តនៅតែត្រូវបានទទួលស្គាល់ថា ជាតំបន់ទេសចរណ៍មួយដែលមានភាពទាក់ទាញខ្លាំងនៅក្នុងពិភពលោក។ ជាងនេះទៅទៀត តម្រូវការដំណើរកម្សាន្តតាមនាវានាដងទន្លេខេត្តសៀមរាប កាន់តែមានភាពពេញនិយមមុនពេលផ្ទុះឡើងនៃជំងឺរាតត្បាត ហើយត្រូវបានរំពឹងថា នឹងត្រូវបានដាក់ដំណើរការឡើងវិញនៅក្នុងឆ្នាំ២០២១ បន្ទាប់ពីផ្អាកដំណើរការមួយរយៈ។

ជាមួយនឹងទីតាំងយុទ្ធសាស្រ្តនៅចំកណ្ដាលបេះដូងនៃទីក្រុង ដែលហ៊ុមព័ទ្ធទៅដោយសណ្ឋាគារផ្កាយ៥ និងស្ថិតក្នុងចម្ងាយត្រឹមតែ ១០ នាទី ពីទីតាំងបេតិកភណ្ឌយូណេស្កូ ដែលមានតែមួយនៅក្នុងពិភពលោក គឺប្រាសាទអង្គរ។ រមណីយដ្ឋាន Angkor Grace Resort គឺជាកន្លែងកម្សាន្តសហសម័យលក្ខណៈគ្រួសារដ៏អស្ចារ្យនៅចំកណ្ដាលទីក្រុងដ៏រស់រវើក។

បែបបទស្ថាបត្យកម្មលក្ខណៈធម្មជាតិរបស់រមណីយដ្ឋាន Angkor Grace Resort បង្ហាញអំពីសម្បត្តិបេតិកភណ្ឌអង្គរ និងការរចនាបែបសហសម័យ នៃទីក្រុងសៀមរាបដ៏អស្ចារ្យដែលជាគោលដៅទេសចរណ៍ដ៏ល្អបំផុតនៅក្នុងពិភពលោក។ ជាពិសេសរមណីយដ្ឋាន Angkor Grace Resort គឺជាទីកន្លែងតភ្ជាប់ឡើងវិញនូវធម្មជាតិ ព្រមទាំងផ្ដល់នូវផាសុខភាព បែបទំនើប និងប្រណឹតភាព ដើម្បីការរស់នៅដ៏រីករាយ។

ដោយផ្អែកលើការមើលឃើញជាក់ស្តែង ដែលផ្ដោតទៅលើការសន្សំសំចៃថាមពលតាមរយៈការបង្កើនលំហូរខ្យល់នៅលើទីតាំងគម្រោងទាំងមូល និងផ្ដល់នូវពន្លឺព្រះអាទិត្យគ្រប់គ្រាន់ រួមជាមួយនឹងរុក្ខជាតិបៃតងត្រូពិក និងអាងទឹកនៅជុំវិញបរិវេណនៃការរស់នៅនីមួយៗ គម្រោង Angkor Grace Resort រៀបចំឡើងដើម្បីផ្ដល់ជូនលោកអ្នកនូវបទពិសោធន៍ ដ៏រីករាយជាមួយនឹងភាពស្រស់ស្អាតនៃបេតិកភណ្ឌជាតិខ្មែរ ដែលមាននៅក្នុងលំនៅដ្ឋាននីមួយៗរបស់អ្នក។
ជាមួយនឹងការបំពាក់គ្រឿងបរិក្ខារពេញលេញ នៅក្នុងបន្ទប់ទទួលភ្ញៀវ និងផ្ទះបាយ ដែលអ្នកនឹងទទួលបាននូវបទពិសោធន៍ នៃការរស់នៅដ៏រីករាយនាថ្ងៃឈប់សម្រាក ជាមួយក្លឹបកំសាន្តផ្សេងៗ និងទេសភាពដ៏ស្រស់ស្អាតនៅក្នុងទីក្រុងដូចជាពលរដ្ឋខ្មែរទូទៅ។ គម្រោងនេះអាចឱ្យអ្នកទទួលបាននូវអារម្មណ៍ពិតប្រាកដនូវអ្វី ដែលប្រាសាទអង្គរ និងខេត្តសៀមរាប ផ្ដល់ជូនលោកអ្នកសម្រាប់ការសម្រាកវិស្សមកាលដ៏រីករាយ។

តាមរយៈការផ្ដល់ជូនពិសេសជាងគេ ដែលមានកម្មវិធីជួលត្រលប់មកវិញរយៈពេល ១០ឆ្នាំ ជាមួយនឹងអត្រាចំណេញសុទ្ធ ៦% សម្រាប់រយៈពេល ៥ឆ្នាំដំបូង និង ៧% សម្រាប់រយៈពេល ៥ឆ្នាំបន្ទាប់ និងតម្លៃទាបត្រឹមតែ ១៤៥,០០០ដុល្លារអាមេរិក តែប៉ុណ្ណោះចំពោះការបើកលក់តំបូង។ គម្រោង Angkor Grace Resort ក៏ផ្ដល់ជូនផងដែរនូវការស្នាក់នៅរយៈពេល ១៤ថ្ងៃក្នុងមួយឆ្នាំ ជាមួយនឹងការប្រើប្រាស់ពេញលេញនូវបរិក្ខាររបស់គម្រោង។ ចំណុចនេះ ផ្ដល់ជូននូវអត្ថប្រយោជន៍ពិសេសចំពោះអ្នកធ្វើដំណើរដើម្បីការងារទៅកាន់ខេត្តសៀមជាច្រើនដងក្នុងមួយឆ្នាំ។ ជាងនេះទៅទៀត ប្រសិនបើអតិថិជនត្រូវការឥណទាន អតិថិជនអាចទទួលបាននូវកម្ចីឥណទានរហូតទៅដល់ ៧០%។

ក្នុងករណីដែលលោកអ្នកចង់បាននូវគ្រឿងបរិក្ខារពេញលេញប្រកបដោយគុណភាពខ្ពស់តាមស្តង់ដារអន្តរជាតិ និងការរចនាផ្ទៃខាងក្នុងដ៏ស្រស់ស្អាត បន្ថែមទៅលើគ្រឿងសង្ហារឹមមួយចំនូនដែលគម្រោងផ្តល់ជូន ដោយលោកអ្នកគ្រាន់តែចំណាយប្រាក់បន្ថែមត្រឹមតែ ១០,០០០ដុល្លារអាមេរិកតែប៉ុណ្ណោះ។

ជាចុងក្រោយ តាមរយៈការអភិវឌ្ឍគម្រោងប្រកបដោយភាពល្បីល្បាញ និងឈ្នះពានរង្វាន់ស្នាដៃឆ្នើមដូចជា គម្រោងសាងសង់ខុនដូ 240 Phnom Penh និង The Peninsula Private Residencesគម្រោង Angkor Grace Resort ធានាដល់ទំនុកចិត្ត និងផាសុខភាព សម្រាប់វិនិយោគិន និងអ្នកជួលអចលនទ្រព្យនាពេលខាងមុខ។ សម្រាប់អតិថិជនដែលចង់បានការរស់នៅបែបរីសតក្នុងតម្លៃសមរម្យ ឬធ្វើវិនិយោគដែលមានផលចំណេញខ្ពស់ សូមស្វែងយល់បន្ថែមអំពីគម្រោង Angkor Grace Resort នៅថ្ងៃនេះ ដោយចូលមើលទំព័រ Facebook page ឬទាក់ទងតាមរយៈទូរសព្ទលេខ +855 (0)92 161 743/ +855 (0)15 693 445 ៕