(ភ្នំពេញ)៖ បច្ចុប្បន្នេះ មនុស្សម្នាជាច្រើនតែងតែចង់បានទីលំនៅ ដែលមានភាពទាន់សម័យ ស្ថិតនៅចំកណ្តាលទីក្រុង និងមានតម្លៃសមរម្យ។ តាមរយៈព្រីនស៍ ហេបភីនេស ផ្លាហ្សា លោកអ្នកគ្រាន់តែបង់ដំបូងចាប់ពី ១ម៉ឺនដុល្លារឡើងទៅ ឬបង់ប្រចាំខែចាប់ពី ២៥២ដុល្លារឡើងទៅ នឹងក្លាយជាម្ចាស់ខុនដូប្រណីត ដែលមានទីតាំងស្ថិតនៅមហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញតែម្តង។

លក្ខណៈល្អៗ ដែលលោកអ្នកត្រូវចាប់អារម្មណ៍លើ ព្រីនស៍ ហេបភីនេស ផ្លាហ្សា រួមមាន៖

* ផ្តល់នូវភាពទាន់សម័យនៃទីក្រុង៖ ព្រីនស៍ ហេបភីនេស ផ្លាហ្សា ជាមជ្ឈមណ្ឌលពាណិជ្ជកម្មភ្នំពេញ CBD ដែលមានទំហំជាង ៨០ ម៉ឺនម៉ែត្រការ៉េ
ដែលរួមបញ្ចូលនូវអាជីវកម្មជាច្រើនប្រភេទ ដូចជាវិថីទំនិញម៉ាកល្បី ផ្សារទំនើបខ្នាតធំ វិថីពាណិជ្ជកម្មតាមមាត់ទន្លេ ទំនិញម៉ាកល្បីលើឆាកអន្តរជាតិ និងអាហារឆ្ងាញ់ៗមកពីជុំវិញពិភពលោក ដែលទាំងនេះនឹងបំពេញនូវរាល់តម្រូវការរបស់លោកអ្នក។

* ផ្តល់ជំនួយខាងពេលវេលា៖ ព្រីនស៍ ហេបភីនេស ផ្លាហ្សា មានទីតាំងស្ថិតនៅចំចំណុចប្រសព្វនៃមហាវិថីធំៗទាំងបី គឺមហាវិថីព្រះមុនីវង្ស មហាវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) និងមហាវិថីតេជោ ហ៊ុន សែន ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរទៅមក។ ជាមួយនឹងការស្នាក់នៅទីនេះ
លោកអ្នកនឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរ និងគ្រប់គ្រងពេលវេលាទៅធ្វើការបានយ៉ាងមានប្រសិទ្ធភាព។

* មានកន្លែងហាត់ប្រាណ៖ ព្រីនស៍ ហេបភីនេស ផ្លាហ្សា មានផ្តល់ជូននូវអាងហែលទឹកធំទូលាយ ក្លឹបហាត់ប្រាណលំដាប់ខ្ពស់ ផ្លូវរត់ហាត់ប្រាណ និងបរិក្ខារហាត់ប្រាណជាច្រើនផ្សេងៗទៀត ដែលបំពេញនូវរាល់តម្រូវការរបស់លោកអ្នក។

* ទិញផ្ទះដោយងាយស្រួល៖ ព្រីនស៍ ហេបភីនេស ផ្លាហ្សា អាចជួយអ្នកបាន! អគារខុនដូយុវវ័យលំដាប់អន្តរជាតិដែលមានទំហំចាប់ពី ៣២ ដល់ ២៤៧ ម៉ែត្រការ៉េ
ព្រមទាំងមានរាងបួនជ្រុង និងបែរមុខទៅទិសខាងត្បូង សក្កិសមទាំងការរស់នៅជាលក្ខណៈបុគ្គល ការស្នាក់នៅពីរនាក់ជាមួយមនុស្សជាទីស្រឡាញ់ និងជីវិតគ្រួសារបីនាក់។

* អ្វីដែលសំខាន់បំផុតនោះ៖ ព្រីនស៍ ហេបភីនេស ផ្លាហ្សា ផ្តោតសំខាន់លើយុវវ័យក្នុងរាជធានីភ្នំពេញ។ ជាមួយនឹងការបង់ដំបូងចាប់ពី ១ម៉ឺនដុល្លារឡើងទៅ ឬបង់ប្រចាំខែចាប់ពី ២៥២ដុល្លារឡើងទៅ លោកអ្នកនឹងក្លាយជាម្ចាស់ខុនដូប្រណីត ដែលមានទីតាំងស្ថិតនៅមហាវិថីព្រះមុនីវង្ស៕