(ភ្នំពេញ)៖ ក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខ គ្រឿងសម្អាងម៉ាក Bliss បានដាក់សម្ពោធផលិតផលថែរក្សាសម្ផស្ស ថ្មីបន្ថែមរបស់ខ្លួន លើទីផ្សារ Online នៅកម្ពុជា ជាផ្លូវការ មានឈ្មោះថា «24K PINK CLAYMASK» ដែលផលិតផលថែរក្សាសម្ផស្សនេះ អាចប្រើបានគ្រប់វ័យទាំងមនុស្សប្រុសទាំងមនុស្សស្រី។

ក្នុងឱកាសដាក់សម្ពោធផលិតផលថ្មី 24K PINK CLAYMASK នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ អ្នកស្រី សុខ ហេង ដែលជាម្ចាស់ក្រុមហ៊ុន នាំចូលនិងចែកចាយផ្តាច់មុខ គ្រឿងសម្អាងម៉ាក Bliss នៅកម្ពុជា លើកឡើងថា ដូចដែលអ្នកទាំងអស់គ្នាបានដឹងមកហើយថា Bliss ជាក្រុមហ៊ុនដែលល្បី និងឈរជើងនៅលើទីផ្សាររយៈពេល ៣ឆ្នាំនិងបន្តទៅមុខទៀត ព្រោះក្រុមហ៊ុនបានយកចិត្តទុកដាក់ ក្នុងការផ្តល់ជូននូវផលិតផលដែល មានគុណភាពខ្ពស់ជាចំបង។

លោកស្រីបន្តថា បានជាផលិតផលគ្រឿងសម្អាង ថែរក្សាសម្ផស្ស Bliss មានឱកាឈរជើងនៅលើទីផ្សារ Online នៅកម្ពុជា រយៈពេល៣ឆ្នាំកន្លងមកនេះ ដោយសារ Bliss បានផ្ដោតលើគុណភាពនិងអតិថិជនគោលដៅ (អ្នកប្រើប្រាស់ចុងក្រោយ)។

លោកស្រីថា មិនថាផលិតផលណាមួយក៏ដោយ ប្រសិនបើយើងផ្ដោតលើអ្នកប្រើប្រាស់ មានការគាំទ្រ មានការពេញចិត្តពីអ្នកប្រើប្រាស់ច្រើន នោះផលិតផលរបស់យើងនឹងមានសន្ទុះនៃការលក់ដាច់ច្រើន និងមានភាពជោគជ័យ តទៅមុខរហូត ពីព្រោះអតិថិជនបានស្គាល់ បានប្រើប្រាស់ផលិតផលដោយផ្ទាល់ ហើយមានទំនុកចិត្តខ្ពស់មកលើផលិតផលរបស់យើង ដូច្នេះ Bliss ទៅដល់ទីណាក៏មានអ្នកស្គាល់ ដែលជាផលិតផលដែលមានស្ដង់ដារ ប្រាកដប្រជា ទៅតាមការពិសោធន៍ត្រឹមត្រូវ ហេតុដូច្នេះហើយបានជា Bliss មានឱកាសឈរជើងនៅទីផ្សារកម្ពុជាមកដល់បច្ចុប្បន្ននេះ។

លោកស្រីបញ្ជាក់ថា ក្នុងភាពជោគជ័យនេះ នៅមានមួយផ្នែកធំមួយទៀត ពោលគឺនៅលើកត្តាតំណាងចែកចាយរបស់យើង គឺជាតំណាងចែកចាយដែលគាត់មានក្ដីស្រម៉ៃនិងមានគោលដៅច្បាស់លាស់ បានន័យថាពួកព្រមដាក់ចិត្ត ដាក់កាយថា Bliss គឺជាផលិតផលរបស់ពួកគាត់ទាំងអស់គា្ន ដូច្នេះហើយទើបធ្វើឲ្យ Bliss របស់យើងអាចដំណើរការមកដល់បច្ចុប្បន្ននេះ។

លោកស្រីបានបន្ថែមថាការទទួលបានជោគជ័យមួយនេះមិនមែនខ្ញុំទទួលបានតែម្នាក់ឯងនោះទេ ប៉ុន្តែវាជោគជ័យរបស់ពួកយើងទាំងអស់គ្នា និងសង្គមជាតិយើងផងដែ។

24K PINK CLAYMASK ជាប្រភេទផលិតផលជួយព្យាបាល ផ្ជិតរន្ធញើសបានល្អ, បឺតជាតិពុលចេញពីស្បែកមុខ, បំបាត់រោល មុនសាច់ និងមុនក្បាលខ្មៅ, ជួយផ្ដល់សំណើមដល់ស្បែក និងធ្វើឲ្យមុខទន់ ភ្លឺរលោង ដែលផលិតផលថែរក្សាសម្ផស្សនេះ អាចប្រើបានគ្រប់វ័យ។

Bliss ក្រុមហ៊ុននាំចូលនិងចែកចាយផលិតផលថែរក្សាសម្ផស្សផ្តាច់មុខនៅកម្ពុជា ដែលមានដូចជា៖

Bliss Big facials set
Bliss Essence Mask
Bliss night cream & Bliss Bubb
Bliss Collagen Soap
Bliss BB Cram
nad Bliss 24K PINK CLAYMASK៕