(ភ្នំពេញ)៖ ជីប ម៉ុង លែន ដែលមានគម្រោងមួយនៅតំបន់ជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ ៦A គ្រោងនឹងរួមចំណែកប្រែក្លាយតំបន់នេះទៅជាទីប្រជុំជនដ៏ធំ និងស៊ីវិល័យមួយ។

តាមរយៈការអភិវឌ្ឍគម្រោងលំនៅឋានរបស់ខ្លួនកន្លងមក ជីប ម៉ុង លែន តែងផ្តល់ជូនអតិថិជននូវគម្រោងលំនៅឋានកម្រិតខ្ពស់ គេហដ្ឋានរចនាដ៏ប្រណិតទាន់សម័យហេដ្ឋារចនាសម្ព័ន្ធទំនើបស៊ីវិល័យ។

គណៈគ្រប់គ្រងរបស់ ជីប ម៉ុង លែន បានបញ្ជាក់ថា ជីប ម៉ុង លែន គ្រោង អភិវឌ្ឍគម្រោងលំនៅឋាន នៅតំបន់ជ្រោយចង្វានេះឱ្យមានសក្តានុពលខ្ពស់សម្រាប់ សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មកីឡា និងការរស់នៅក្នុងបរិស្ថានធម្មជាតិដ៏ស្រស់បំព្រង។

សម្រាប់តំបន់ជ្រោយចង្វារនេះ ក្រុមហ៊ុន ជីប ម៉ុង លែន នឹងអភិវឌ្ឍគម្រោងលំនៅឋានដ៏ពេញលេញមួយ ដែលមានសួនច្បារដ៏ធំ ដែលផ្ដល់មុខងារយ៉ាងច្រើន មជ្ឈមណ្ឌលកីឡាដែលបំពាក់ឧបករណ៍ហាត់កីឡាទំនើប និងផ្សារទំនើបដ៏ធំបំផុតក្នុងតំបន់ ព្រមទាំងប្រែក្លាយ ជាទីតាំងប្រមូលផ្តុំប្រកបដោយសក្តានុពលសម្រាប់ការរស់នៅ និងសេដ្ឋកិច្ចពាណិជ្ជកម្ម។

ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោងលំនៅឋានឈានមុខគេ និង ជីប ម៉ុង រីថែល ដែលជាក្រុមហ៊ុនវិនិយោគ លើផ្សារទំនើបបានចាប់ដៃគូរវិនិយោគមណ្ឌលផ្សារទំនើបដ៏ធំមួយ នៅគម្រោងថ្មីមួយនេះផងដែរ។

រហូតមដល់បច្ចុប្បន្ន មណ្ឌលផ្សារទំនើប ជីប ម៉ុង រីថែល ចាប់ផ្តើមមានវត្តមានបណ្តើរៗដូចជា នៅគម្រោង លែន ម៉ាក ២៧១ នោះគឺ ផ្សារទំនើបខ្នាតយក្យ ជីប ម៉ុង ២៧១ មេហ្គា ម៉ល, គម្រោង ផាក លែន សែនសុខ គឺ មណ្ឌលផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល, គម្រោង ផាក លែន ៥៩៨ គឺ មណ្ឌលផ្សារទំនើបបែបសហគមន៍ ជីប ម៉ុង ៥៩៨ ម៉ល។ មណ្ឌលផ្សារទំនើប ជីប ម៉ុង រីថែល ក៏គ្រោងមានវត្តមានក្នុងគម្រោងហ្គ្រេនភ្នំពេញស៊ីធី ផងដែរ។

ក្រុមហ៊ុន ជីប ម៉ុង លែន នឹងធ្វើសន្និសីទសារព័ត៌មាននាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ខាងមុខ នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល ដើម្បីប្រកាសជាសាធារណៈនូវកាលបរិច្ឆេទបើកលក់គម្រោង មួយនេះជាផ្លូវការ៕