(ក្រុងឡុងដ៍)៖ ១គ្រាប់បញ្ចូលទីរបស់កីឡាករខ្សែបម្រើ Paul Pogba បានជួយឲ្យក្រុមបិសាចក្រហម Manchester United វិលទៅកាន់តំណែងកំពូល Premier League នៅពេលយកឈ្នះ Burnley ១-០ នៅរាត្រីថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១។

៣ពិន្ទុបន្ថែមក្រៅដីពីការ Valley ១ជើងរបស់កីឡាករបារាំង Paul Pogba ដែលជាការបញ្ជូនរបស់ Marcus Rashford នៅនាទី៧១ នោះ បានធ្វើឲ្យ United រកបាន ៣៦ពិន្ទុនាំមុខក្រុមការពារតំណែងជើងឯក Liverpool ចំនួន ៣ពិន្ទុវិញ ១៧សប្តាហ៍ ជើងទី១នេះ។

រីឯគូប្រជែង Burnley វិញ បន្តឈរនៅលេខរៀងទី១៦ បណ្តោះអាសន្នដដែលជាមួយនឹង ១៦ពិន្ទុ នៅក្រៅតំបន់កាត់ចោលតែ ៥ពិន្ទុប៉ុណ្ណោះ។

តែយ៉ាងណា នេះវាក្លាយជាគ្រាប់ទី២ របស់កីឡាករ Paul Pogba ក្នុងលីគអង់គ្លេសនារដូវកាលឆ្នាំ២០២០-២០២១ នេះ បន្ទាប់ពីជួបបញ្ហារបួសជាច្រើនក្នុងរដូវកាលថ្មី ជាមួយនឹងបំណងចាកចេញពីទឹកដី Old Trafford ទៀតផង។

វាក៏ជាលើកទី១ ផងដែរសម្រាប់ Manchester United ដែលបានស្គាល់រសជាតិតំណែងកំពូលតារាង Premier League ឡើងវិញ គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០១២ នៅពេលដែល Sir-Ales Ferguson ដឹកនាំក្រុមនេះឈ្នះពានលីគកំពូលអង់គ្លេសចុងក្រោយ មុនពេលលាឈប់ដឹកនាំ៕