(ភ្នំពេញ)៖ គម្រោង The Peninsula Private Residences ដែលជាគម្រោងទទួលបានពានរង្វាន់ឆ្នើមផ្នែករចនាផ្ទៃក្នុង (Best Interior Design) និងស្នាដៃឆ្នើមផ្នែកស្ថាបត្យកម្ម (Best Architectural Design) នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៉ីកម្ពុជាប្រចាំឆ្នាំ២០១៩ នាឱកាសឆ្នាំថ្មី២០២១នេះ បានប្រកាសអំពីការជិតបញ្ចប់គម្រោងអគារទាំងមូលដែលលេចត្រដែតនៅច្រកចូលនៃខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សេចក្តីជូនដំណឹងរបស់ The Peninsula Private Residences បញ្ជាក់ថា គម្រោងនេះបង្កើតឡើងដោយមានការគិតគូរយ៉ាងផ្ចិតផ្ចង់ពីម្ចាស់អភិវឌ្ឍន៍គម្រោង ក្នុងការផ្តល់ជូននៅប្រណិតភាព និងភាពស៉ីវិល័យក្នុងការរស់នៅរបស់លោកអ្នក។ The Peninsula Private Residences រៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែបក្នុងអគារទាំងមូល ដើម្បីផ្តល់ជូននូវភាពងាយស្រួលក្នុងការរស់នៅបែបឯកជន ជាមួយនឹងសេវាកម្មលំដាប់ខ្ពស់។

ជាមួយនឹងគម្រោងនេះដែរ បានបង្កើតកម្មវិធីសំខាន់ៗជាច្រើន ដូចជា កម្មវិធី «Rolling with Passion» ដោយសហការជាមួយក្រុមហ៊ុន The Pacific Cigar Co (Cambodia), Partagas Cigar និង Fat Passion Restaurant និងមានបង្ហាញផ្ទាល់អំពីការមូរស៉ីហ្គាររបស់ Master Cigar Roller Señor Dariel Hernandez ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ថ្មីដ៏សម្បូរបែបផ្សេងទៀតពីកម្មវិធី។ ហើយកម្មវិធី «The Peninsula Year-End Sharing Session» ដែលបានអញ្ជើញឱ្យមានការចូលរួមពីអ្នកជំនាញផ្សេងៗ ជាពិសេសលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ លោក Yong Ching San ប្រធានផ្នែកគ្រប់គ្រងឥណទាននៅក្នុង RHB Cambodia និង លោក Tom O’Sullivan ដែលជាអគ្គនាយកក្រុមហ៊ុន realestate.com.kh ដើម្បីផ្តល់មតិយោបល់ ក៏ដូចជាបទបង្ហាញលើការអភិវឌ្ឍក្នុងតំបន់ក៏ដូចជាការអភិវឌ្ឍក្នុងប្រទេសកម្ពុជាទាំងមូល។

កម្មវិធី «Embracing the New Normal Together» ដែលបានរៀបចំឡើងនៅ Elephant Bar សណ្ឋាគារ Raffles Hotel Le Royal ដែលអតិថិជន និងដៃគូមានឱកាសជួបជុំគ្នាទទួលអាហារ និងភេសជ្ជៈដ៏ឆ្ងាញ់ពិសានៅក្នុងបរិយាកាសដ៏សែនមនោរម្យនៅបារដ៏ស្រស់ស្អាត។

សេចក្តីជូនដំណឹងដដែល បានបន្ថែមថា «ជាចុងក្រោយ យើងសូមស្វាគមន៍ដោយក្ដីសោមនស្សរីករាយចំពោះការចូលរួមរបស់ក្រុមហ៊ុន CBRE Cambodia ជាអ្នកពិគ្រោះយោបល់ផ្នែកគ្រប់គ្រងអចលនទ្រព្យរបស់គម្រោង Peninsula Private Residences។ ក្នុងឱកាសដែលយើងរីករាយឆ្នាំថ្មីនេះ ប្រសិនបើលោកអ្នកកំពុងស្វែងរកលំនៅដ្ឋានថ្មី ឬ ប្រសិនបើលោកអ្នកមានសំណួរណាមួយអំពីការជួលអចលនទ្រព្យ សូមអញ្ជើញមកកាន់ការិយាល័យលក់ ស្ថិតនៅផ្លូវកែវ ចិន្ដា ដែលស្ថិតនៅជិតនឹងទីតាំងសំណង់របស់យើង ឬទាក់ទងមកយើងខ្ញុំតាមរយៈទូរសព្ទលេខ +855 (0)17 222 760»