(អាមេរិក)៖ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា បានជួបពិភាក្សាជាមួយនឹងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Canoo ដែលជាក្រុមហ៊ុន Startup ថ្មីមួយ កាលពីពាក់កណ្ដាលឆ្នាំ២០២០ ប៉ុន្តែគេមិនបានដឹងថា ក្រុមហ៊ុនទាំងពីរបានជួបពិភាក្សាគ្នា អ្វីខ្លះ នោះទេ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ជំនួបរវាងក្រុមហ៊ុនទាំងពីរ នេះ អាចនឹងជាប់ពាក់ព័ន្ធនឹងគម្រោងផលិតរថយន្តរបស់ក្រុមហ៊ុន Apple ដែលជាគម្រោងមួយស្ថិតនៅក្នុងភាពអាថ៍កំបាំងបំផុត។

ជាមួយគ្នានេះផងដែរ ប្រភពជិតស្និទ្ធចំនួន៣ បានបង្ហើបដោយដឹងថា ក្រុមហ៊ុន Apple អាចនឹងបោះទុនវិនិយោគលើក្រុមហ៊ុន Canoo ដើម្បីពង្រីកទីផ្សាររថយន្តរថយន្តអគ្គិសនី ខណៈដែលប្រភពថ្មីផ្សេងទៀតថា ក្រុមហ៊ុន Apple ចង់ទិញក្រុមហ៊ុននេះយកមក ផលិតរថយន្ត រថយន្តអគ្គិសនីផ្ទាល់ខ្លួន (Apple Car)។

របាយការណ៍មួយចំនួនបានបង្ហាញឱ្យដឹងថា Canoo មិនទាន់មានឈ្មោះបោះសំឡេងខ្លាំងនោះទេ ប៉ុន្តែក្រុមហ៊ុនមួយនេះគ្រោងចូលទីផ្សារ មូលបត្រនៅឆ្នាំ២០២០ ខណៈដែល មានដំណឹងថា ក្រុមអ្នកវិនិយោគជាច្រើនបាន ចាប់ អារម្មណ៍ បោះទុន និងចង់ទិញក្រុមហ៊ុននេះ។

គួរបញ្ជាក់ផងដែរថា នៅមុននេះ សារព័ត៌មាន Reuters បានចេញផ្សាយថា ក្រុមហ៊ុន Apple បានជួបចរចាជាមួយនឹង ក្រុមហ៊ុន Hyundia ក្នុងការផលិតរថយន្តអគ្គិសនីបើកបរដោយស្វ័យប្រវត្តិ ខណៈដែលក្រុមហ៊ុន Hyundia និង Canoo បានប្រកាសសហការ គ្នា ផលិតរថយន្តអគ្គិសនីកាលពីខែកុម្ភៈ ឆ្នាំ២០២០៕