(អាមេរិក)៖ គេហទំព័រ Google របស់ក្រុមហ៊ុន Alphabet Inc នឹងផ្អាកជាបណ្តោះអាសន្ន នូវរាល់ការផ្សាយពាណិជ្ជកម្មនយោបាយទាំងអស់ នៅលើទម្រង់របស់ខ្លួន រាប់ចាប់តាំងពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះទៅ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ។

ការផ្អាកជាបណ្តោះអាសន្ននេះ បានកើតឡើង បន្ទាប់ពីមានអំពើហិង្សាមួយ បានកើតឡើងនៅសភាអាមេរិក (U.S. Capitol) កាលពីសប្តាហ៍មុន៕