(ភ្នំពេញ)៖ ក្រុមហ៊ុនចម្រៀងថ្មីមួយទៀត របស់លោក ឧកញ៉ា ឡេង ណាវ៉ាត្រា គឺ «Galaxy navatra international» ដែលជាផ្នែកមួយរបស់ផលិតកម្ម Galaxy navatra គ្រោងចេញបទចម្រៀងដំបូងរបស់ខ្លួន នៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២១ ខាងមុខនេះ ។

លោក យឹម តាស្រង់ អ្នកចាត់ការទូទៅរបស់ផលិតកម្ម Galaxy Navatra បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថាតារាចម្រៀងដែលនឹងបើកទំព័រ ជាប្រវត្តិសាស្ត្រមុនគេលើ Galaxy Navatra International គឺលោក Tempo Tris ដោយលោកជាអ្នកនិពន្ធ និង ជាអ្នកច្រៀងដោយផ្ទាល់តែម្ដង ខណៈបទនោះគឺមានចំណងជើងថា «Bad Boy» ដឹកនាំសម្ដែង Rawyer ព្រមទាំងក្រុមការងារជាច្រើនទៀត។

លោក យឹម តាស្រង់ បានបន្ថែមឲ្យដឹងទៀតថា គោលដៅចម្បងនៃការបង្កើតផលិតកម្មថ្មីនេះ ដើម្បីអភិវឌ្ឍន៍វិស័យសិល្បៈនៃចម្រៀងសម័យរបស់កម្ពុជា ធ្វើយ៉ាងណាឲ្យបានដើរចូលទីផ្សារបរទេស ដើម្បីឲ្យមានគុណភាព រាល់បទចម្រៀងនីមួយៗ គ្រប់បទចម្រៀងសុទ្ធតែឆ្លងកាត់សម្រិតសម្រាំងនៃការថតជាខ្លាំងក្នុងនោះដែរ បទខ្លះក្រុមហ៊ុនហ៊ានចំណាយដល់ទៅរាប់ម៉ឺនដុល្លារឯណោះ។

មុនស្ដាប់បទចម្រៀង ប្រិយមិត្តអាចមើលរូបភាពត្រួស ដែលត្រៀមចេញនៅថ្ងៃទី២២ ខាងមុខនេះ៕