(ភ្នំពេញ)៖ ជីប ម៉ុងលែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ បានបង្ហើបពីការចាប់ផ្តើមអភិវឌ្ឍន៍គម្រោង ផាកលែន ៦A របស់ខ្លួន នៅតំបន់ជ្រោយចង្វារ និងគ្រោងប្រកាសថ្ងៃបើកលក់គម្រោងជាផ្លូវការនាពេលឆាប់ៗនេះ។

គណៈគ្រប់គ្រងជាន់ខ្ពស់របស់ ជីប ម៉ុងលែន បានអះអាងថា គម្រោងផាកលែន ៦A ត្រូវបានសិក្សាយ៉ាងលម្អិត ដើម្បីផ្តល់ជូនគម្រោងលំនៅឋានដ៏ទំនើប និងប្រកបដោយភាពជឿជាក់បំផុត សម្រាប់ការរស់នៅក្នុងតំបន់ជ្រោយចង្វារ។

ជីប ម៉ុងលែន តែងតែរក្សាគោលតម្លៃរបស់ខ្លួន ក្នុងការផ្តល់ជូនលើសពីលំនៅឋាន តែជាផ្ទះដ៏កក់ក្តៅ និងជឿជាក់បំផុតក្នុងការរស់នៅ។ តាមរយៈភាពប្រទាក់ក្រឡាគ្នារបស់ ជីប ម៉ុង គម្រោងផាកលែន ៦A នឹងបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកតាមរយៈវត្តមានពាណិជ្ជកម្មផ្សេងៗរបស់ ជីប ម៉ុង នៅក្នុងគម្រោងនេះ ហើយនឹងផ្តល់ជូនអតិថិជននូវភាពងាយស្រួលក្នុងការរស់នៅ និងជាកន្លែងប្រមូលផ្តុំមួយដែលអ្វីៗគ្រប់យ៉ាង សម្រាប់ការរស់នៅកក់ក្តៅ។

គណៈគ្រប់គ្រងជាន់ខ្ពស់របស់ ជីប ម៉ុងលែន បានបញ្ជាក់ថា គម្រោងផាកលែន ៦A របស់ជីប ម៉ុងលែន នឹងមានផ្សារទំនើប ដែលមានរោងភាពយន្ត, ហាងលក់ទំនិញគ្រប់ប្រភេទ, ភោជនីយដ្ឋាន, ហាងកាហ្វេ, សួនច្បារស្ទើរពាសពេញគម្រោងមហាវិថី ក្នុងគម្រោងដ៏ធំទូលាយ និងមជ្ឈមណ្ឌលកីឡាដ៏ទំនើបដែលនឹងធ្វើឲ្យគម្រោងផាកលែន ៦A នេះ ក្លាយជាគម្រោងលំនៅឋានដ៏ទំនើប និងស័ក្ដិសមបំផុតសម្រាប់ការកសាងគ្រួសារដ៏កក់ក្តៅ៕