(អាមេរិក)៖ ក្រុមហ៊ុនផ្ដល់សេវាកម្មរក្សាទុកទិន្នន័យ Dropbox បានប្រកាសឱ្យដឹងថា ខ្លួននឹងកាត់បន្ថយបុគ្គលិកប្រមាណ ១១ភាគរយ នៅ ជុំវិញពិភពលោក ហើយក្រោយពីប្រកាសភ្លាម ភាគហ៊ុនរបស់ Dropbox បានធ្លាក់ចុះ ៤.៥ភាគរយភ្លាមផងដែរ។ នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

លោក Drew Houston នាយកប្រតិបត្តិ បាននិយាយថា ការកាត់បន្ថយបុគ្គលិកនេះគឺធ្វើឱ្យក្រុមហ៊ុនឈឺចាប់បំផុត ប៉ុន្តែវាជារឿងចាប់ ដែល ក្រុមហ៊ុនត្រូវតែ ធ្វើ ដើម្បីរក្សាស្ថេរភាពក្រុមហ៊ុន និងដើម្បីអនាគតនៃក្រុមហ៊ុន។

លោក Houston គ្មានក្រុមហ៊ុនណាមួយចង់ជម្រុះបុគ្គលិកនោះទេ ប៉ុន្តែដោយសារតែក្រុមហ៊ុនបញ្ហា និងវិបត្តិសកល ទើប Dropbox សម្រេចចិត្តកាត់បន្ថយបុគ្គលិក ១១ភាគរយ ដែលនាំឱ្យប៉ះពាល់បុគ្គលិក ៣១៥នាក់ នៅជុំវិញពិភពលោក។

គួរបញ្ជាក់ផងដែរថា ប្រធានចាត់ការទូទៅ Dropbox លោក Olivia Nottebohm នឹងលាឈប់ពីតំណែងនៅដើមខែកុម្ភៈ ខាងមុខនេះ ដោយការលាឈប់នោះពុំមានហេតុផលច្បាស់លាស់ទេ៕