(អង់គ្លេស)៖ ការប្រកួតរវាងក្រុមម្ចាស់ផ្ទះ Aston Villa តទល់ជាមួយក្រុមភ្ញៀវ Everton នាថ្ងៃអាទិត្យ ត្រូវបានពន្យារពេល ដោយសារតែការផ្ទុះឡើង នៃវីរ៉ុស COVID-19 នៅក្លិប Aston Villa ដែលមកពីតំបន់ Midlands របស់ចក្រភពអង់គ្លេសនេះ, នេះបើតាមការបញ្ជាក់ពីក្របខណ្ឌ Premier League ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ។
«បន្ទាប់ពីរៀបចំឡើងវិញ នូវការប្រកួតរវាងក្រុម Villa តទល់នឹងក្រុម Tottenham Hotspur, ដែលគ្រោងនឹងប្រកួតកាលពីយប់មិញនោះ, កីឡាករ និងបុគ្គលិកមួយចំនួន នៅតែបន្តរស់នៅដាច់ដោយឡែកពីគេ», នេះបើតាម Premier League បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
សេចក្តីថ្លែងការណ៍បន្ថែមថា «ជាលទ្ធផល, ក្រុមប្រឹក្សាពិបាល Premier League បានយល់ព្រមតាមសំណើររបស់ក្លិប Aston Villa ដើម្បីពន្យារពេលការប្រកួតរបស់ពួកគេ នៅថ្ងៃអាទិត្យនេះ»។
ដោយឡែក ការប្រកួតរវាងក្រុម Newcastle United ជាមួយនឹងក្រុម Villa ដែលត្រូវបានពន្យារពេល កាលពីពេលមុននោះ ត្រូវបានរៀបចំប្រកួតឡើងវិញ នៅថ្ងៃទី២៣ ខែមករានេះ៕