(អាមេរិក)៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិកជិតផុតអាណត្តិ ដូណាល់ ត្រាំ បានចេញបញ្ជាដាក់ក្រុមហ៊ុនចិន Xiaomi ទៅក្នុងបញ្ជីខ្មៅ ដែលមានឈ្មោះថា ក្រុមហ៊ុនយោធាកុម្មុយនិស្តចិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។
នៅសល់ពេលតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ លោកត្រាំ ត្រូវបានចុះចេញពីតំណែងបន្ទាប់ពីចាញ់ឆ្នោត ប៉ុន្តែប្រធានាធិបតីអាមេរិករូបនេះ មិនព្រមលើកលែងឲ្យក្រុមហ៊ុនចិននោះទេ ដោយបានដាក់ក្រុមហ៊ុន Xiaomi ទៅក្នុងបញ្ជីខ្មៅ និងបានហាមឃាត់ក្រុមហ៊ុន និងអ្នកវិនិយោគអាមេរិក មិនឲ្យធ្វើជំនួញជាមួយក្រុមហ៊ុនចិននៅឡើយចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ តទៅ។
គួរបញ្ជាក់ផងដែរថា នៅមុននេះ លោកត្រាំ បានដាក់ក្រុមហ៊ុនចិនជាច្រើនចូលក្នុងបញ្ជីខ្មែរ ដោយជា Huawei, Alibaba ជាដើម៕