(ក្រុងឡុងដ៍)៖ Crystal Palace បានបញ្ចប់កំណត់ត្រាឈ្នះ ៣ប្រកួតជាប់ៗគ្នានៅ Premier League របស់កាំភ្លើងធំ Arsenal តាមរយៈលេង ស្មើ ០-០ នៅទឹកដី Emirates នារាត្រីថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១។
៣ប្រកួតចុងក្រោយនៅ Premier League, Arsenal ឈ្នះ Chelsea ៣-១ ឈ្នះ Brighton Hove & Albion ក្នុងលទ្ធផល ១-០ និងបំបាក់ West Bromwich Albion ៤-០។
Crystal ដែលមាន ២៣ពិន្ទុ ឈរនៅលេខរៀងទី១៣ បណ្តោះអាសន្នផងនោះ បានរារាំងក្រុមរបស់លោក Mikel Arteta ក្នុងការយកបាន ៣ពិន្ទុក្នុងដី ដើម្បីឡើងទៅឈរនៅលេខរៀងទី១០ នៅពេលដែលគ្មានគ្រាប់បញ្ចូលទីនៃការប្រកួតក្នុងសប្តាហ៍ទី១៨ ជើងទី១។
តាមរយៈលទ្ធផលនេះបានធ្វើឲ្យ Arsenal បន្តឈរនៅលេខរៀងទី១១ ដោយមាន ២៤ពិន្ទុនាំមុខ Cystal Palace ២ពិន្ទុ ដែលនៅឆ្ងាយពីតំបន់កាត់ចោលកើនដល់ ១២ពិន្ទុ។ Arsenal នៅតែមិចរកជ័យជម្នះបានទៅលើ Crystal Palace ក្នុងចំណោមជួបគ្នា ៥ប្រកួតចុងក្រោយ ក្រៅពីស្មើ៤ និងចាញ់១ ក្នុងលីគ៕