(ភ្នំពេញ)៖ អាចនិយាយបានថា ក្នុងប្រវត្តិសាស្ត្រទីផ្សារអចលនទ្រព្យ សម្រាប់នៅប្រទេសកម្ពុជាមិនធ្លាប់មានឡើយ ដែលម្ចាស់បុរីហ៊ានផ្ដល់រង្វាន់រថយន្តទំនើប ROLLS ROYCE PHAN TOM ដល់អតិថិជននោះ ទើបតែឃើញលោកឧកញ៉ាបណ្ឌិត អ៊ឹង ឃាង ម្ចាស់ «បុរីឃាងកលិកា» ហ៊ានប្រកាសផ្ដល់រង្វាន់រថយន្តទំនើបនេះ ដល់អតិថិជនដែលទិញផ្ទះលោកឧកញ៉ា។ នេះបើតាមការបង្ហោះលើផេកផ្លូវការរបស់សេដ្ឋីអចលនទ្រព្យមួយនេះ។

លក្ខខណ្ឌដែលអតិថិជន អាចមានឱកាសឈ្មោះរង្វាន់រថយន្តទំនើប ROLLS ROYCE PHAN TOM ឆ្នាំ២០១៥មួយគ្រឿង ដែលមានតម្លៃស្មើនឹង៤៥ម៉ឺនដុល្លារ លោកអ្នកគ្រាន់តែធ្វើការទិញដី ឬផ្ទះណាមួយពី «បុរីឃាងកលិកា» ដែលមានទឹកប្រាក់ចាប់ពី១៥,០០០ដុល្លារឡើងទៅ នោះលោកអ្នកទទួលបានឆ្នោតមួយសន្លឹងភ្លាមៗ។

ទីតាំង «បុរីឃាងកលិកា» ស្ថិតនៅទល់មុខច្រកចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី និងនៅក្បែរគម្រោងអភិវឌ្ឍន៍ទីក្រុងចិន១០០០ហិចតា (airportcity) គម្រោងរបស់លោកឧកញ៉ាបណ្ឌិត ជាប្រភេទបុរីផ្ទះអាជីវកម្ម ដែលមានទំហំធំជាងគេក្នុងខេត្តសៀមរាប លើផ្ទៃដី៣៤ ហិចតាសាងសង់ផ្ទះល្វែង និងខុនដូទំនើប។

ដើម្បីជាទំនុកចិត្តលើអតិជន «បុរីឃាងកលិកា» បានសម្រួលនៅលក្ខណងាយៗដល់អតិថជន។
*ទី១.ការបង់រំលោះគ្មានប្រាក់កក់ និងការប្រាក់០%។
*ទី២.មានការធានាទិញត្រឡប់វិញដោយចំណេញ៥០%នៃតម្លៃដើម។
*ទី៣.រស់នៅបែបស៊ីវិល័យ និងសំបូរបែបដូចជាផ្សារទំនើបកន្លែងកម្សានស្អាតៗ និងទេសភាពថ្ងៃលិចដ៏រ៉ូមែនទិច។

បងប្អូនវិនិយោគជាមួយបុរី ឃាងកលិកា និងមានឱកាសចំណេញទ្វេគុណ ក្នុងពេលដ៏ខ្លីខាងមុខព្រមទាំងមានការធានាទិញត្រឡប់វិញផងដែរ។
ពត៌មានបន្ថែមសូមទាក់ទង់មកកាន់លេខខាងក្រោម៖
092765555(Cellcard)
099765555(Cellcard)
077235555(Cellcard)
069235555(Smart)
0973181111(Metfone)

បញ្ជាក់ទីតាំងស្ថិតនៅទល់មុខអាកាសយានដ្ឋានអន្តរជាតិថ្មីខេត្តសៀមរាប នៅក្បែរគម្រោងអភិវឌ្ឍន៍ទីក្រុងចិន។ការចាប់រង្វាន់ធំនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ដែលមានទីតាំងស្ថិតនៅបុរីឃាងកលិកា (ខេត្តសៀមរាប)៕