(ភ្នំពេញ)៖ ដើម្បីបង្កើតភាពងាយស្រួលសម្រាប់សិស្ស និស្សិត ក្នុងការចុះឈ្មោះចូលរៀន សាកលវិទ្យាល័យធនធានមនុស្ស បានបង្កើតប្រព័ន្ធចុះឈ្មោះចូលរៀន តាមអនឡាញ ឬតាមទូរស័ព្ទដៃ ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួលដល់ប្អូនៗនិស្សិតនិងអ្នកសិក្សា ដោយគ្រាន់តែបំពេញព័ត៌មានខ្លីៗងាយៗ តាមរយៈ https://register.hru.edu.kh

សាកលវិទ្យាល័យធនធានមនុស្ស ជាគ្រឹះស្ថានឧត្តមសិក្សាជួរមុខ មានសក្តានុពល និងកិត្យានុភាពល្បីល្បាញ បទពិសោធន៍បណ្តុះបណ្តាលជាង២២ឆ្នាំ ដោយផ្តោតលើ សមត្ថភាព គុណភាព ឧត្តមភាព សីលធម៌ និងការទទួលខុសត្រូវ។

លក្ខណៈពិសេសរបស់សាកលវិទ្យាល័យរួមមាន អគារផ្ទាល់ខ្លួនធំស្កឹមស្កៃ ចំកណ្តាលរាជធានីភ្នំពេញ ប្រព័ន្ធគ្រប់គ្រងនិងអភិបាលកិច្ចល្អ សាស្រ្តាចារ្យមានសមត្ថភាព វិជ្ជាជីវៈខ្ពស់ បង្រៀនតាមកម្មវិធីសិក្សាទំនើប(ប្អូនៗអាចជ្រើសរើសសិក្សាផ្ទាល់ និងតាមអនឡាញ) សម្ភាររូបវន្តនិងបរិក្ខា ទាន់សម័យ ប្រព័ន្ធធានាគុណភាព អប់រំច្បាស់លាស់ ផ្តល់សេវាសិក្សាល្អ និងឱកាសរកការងារដល់និស្សិត មានដៃគូអន្តរជាតិជាង១០០សាកលវិទ្យាល័យ។

និស្សិតសិក្សានៅសាកលវិទ្យាល័យធនធានមនុស្ស មានឱកាសទទួលបាន ការអប់រំប្រកបដោយគុណភាពខ្ពស់ ការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ និងគំនិតសហគ្រិនភាព ការផ្លាស់ប្តូរអភិវឌ្ឍឥរិយាបថ និងបុគ្គលិកលក្ខណៈសម្បត្តិ ប្រកបដោយការទទួលខុសត្រូវ និងមានឧត្តមភាព សម្រាប់ទទួលយកឱកាសការងារ និងមុខរបរ ដោយជោគជ័យ។ អត្រានិស្សិតមានការងារធ្វើ៩៣%។

សូមទៅទស្សនា និងទទួលយកការប្រឹក្សាយោបល់ អំពីការជ្រើសរើសជំនាញ និងចុះឈ្មោះចូលរៀន ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត លើជំនាញឯកទេសដូចជា៖ គណនេយ្យ (Accounting) គ្រប់គ្រង(Management) ម៉ាឃិតធីង(Marketing) ធនាគារនិងហិរញ្ញវត្ថុ (Banking and Finance) សណ្ឋាគារនិងទេសចរណ៍(Hotel and Tourism) អប់រំភាសាអង់គ្លេស(Teaching English as a Foreign Language) ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង(English for Professional Communication) និងជំនាញច្រើនទៀត នៅសាកលវិទ្យាល័យធនធានមនុស្ស ខាងត្បូងវត្តមហាមន្រ្តី ចាប់ពីថ្ងៃនេះតទៅនៅរៀងរាល់ម៉ោងធ្វើការ ឬទូរស័ព្ទលេខ៖ ០៦៩ ៩២០ ០៩២ ០១២ ៩៧១ ៧១៦ និង ០៩៧ ៧៧ ៣៣ ៣៣៩។

ចូលរៀន៖ ឆ្នាំទី១ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ និងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១, សិក្សាបន្តឆ្នាំទី៣ ចូលរៀនថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ និងថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២១, បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ និងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ៕