(សៀមរាប)៖ ទំនុកចិត្ត និងផាសុកភាពសម្រាប់អ្នកវិនិយោគ និងអនាគតអ្នកជួលនឹងត្រូវបានធានាយ៉ាងពេញលេញដោយគម្រោង Angkor Grace Resort ដែលនឹងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗនេះ។ កត្តាសំខាន់សម្រាប់ទំនុកចិត្ត និងផាសុកភាពនេះកើត ឡើងដោយសារអ្នកផ្តើមគំនិតសាងសង់នូវគម្រោងដែលគិតគូរពីបរិស្ថាន (eco-friendly project) គឺមិនមែនអ្នកណាផ្សេង ក្រៅពីអ្នកអភិវឌ្ឍន៍គម្រោង 240 Phnom Penh និង The Peninsula Private Residences ដែលធ្លាប់ទទួលបានភាពជោគជ័យ និងទទួលពានរង្វាន់ជាច្រើន។

ខុនដូ 240 Phnom Penh គឺជាខុនដូទំនើបដែលបង្កើតឡើងស្របតាមគោលការណ៍ណែនាំសុវត្ថិភាពរបស់សហរដ្ឋអាមេរិក។ គម្រោងនេះ ត្រូវបានស្គាល់យ៉ាងទូលំទូលាយលើទីផ្សារទិញលក់បន្តរ ដោយសារតែទីតាំង ប្រណីតភាព និង សេវាកម្មក្នុងអគារ ផ្តល់ឲ្យម្ចាស់ផ្ទះលក់បន្តរបានក្នុងតម្លៃខ្ពស់ ជាមួយនឹងតម្រូវការខ្ពស់ពីអតិថិជនជួលស្នាក់នៅ ក៏ដូចជាទទួលបានកំរៃខ្ពស់ពីការជួលចាប់តាំងពីគម្រោងបើកសម្ពោធកាលពីឆ្នាំ២០១៦។ បន្ថែមពីនេះទៅទៀត ការស្គាល់យ៉ាងទូលំទូលាយពីខុនដូ 240 Phnom Penh នេះ ដោយសារតែភាពល្បីល្បាញនៃហាង កាហ្វេ Enso Café ដែលមានទីតាំងក្នុងអគារនេះផ្ទាល់ ដែលហាងនេះបានទាក់ទាញអតិថិជនបរទេសជាច្រើនឲ្យចូលមកហាង តាមរយៈអាហារបែបអូស្រ្តាលីដ៏ទំនើប ជាមួយនិងសេវាផ្តល់ជូនអតិថិជនដ៏ល្អ។

ខុនដូ The Peninsula Private Residences មានភាពល្បីល្បាញនៅពេលដែលគម្រោងនេះបានឈ្នះពានរង្វាន់ធំៗចំនួនពីរ នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៉ីកម្ពុជាប្រចាំឆ្នាំ២០១៩ ដែលមានឈ្មោះថា Best Interior Design (ស្នាដៃឆ្នើមក្នុងការរចនាខាងក្នុងអគារ) និង Best Architectural Design (ស្នាដៃឆ្នើមក្នុងការចនាស្ថាបត្យកម្ម)។ ជាមួយប្រណីតភាព និងភាពស៉ីវិល័យលើរចនាបទទាំងផ្នែកខាងក្នុង និងស្ថាបត្យកម្មអគារ ក្រុមហ៊ុនលក់យូនីតជាង ៧០% ទៅអតិថិជនចម្រុះជាតិសាសន៍។

គម្រោង Peninsula Private Residences រៀបចំឲ្យកាន់តែមានប្រណីតភាព និងផាសុកភាពក្នុងការរស់នៅបែបឯកជនរបស់លោកអ្នក ជាមួយហេដ្ឋារចនាសម្ព័ន្ធក្នុងអគារដ៏សម្បូរបែប ព្រមទាំងផ្ដល់ជូននូវសេវាបដិសណ្ឋារកិច្ចលំដាប់ខ្ពស់ផងដែរ។ ពិសេសទៅទៀតគម្រោងមានទីតាំងល្អឥតខ្ជោះ ដោយហ៊ុមព័ទ្ឋដោយទន្លេសងខាង គឺទន្លេមេគង្គ និងទន្លេសាប និងនៅក្បែរតំបន់ មជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយធ្វើដំណើរត្រឹមតែ ៥នាទីប៉ុណ្ណោះ គម្រោងដ៏ប្រណីតសម្រាប់ការរស់នៅមួយនេះ បង្ហាញខ្លួនយ៉ាងត្រដែត នៅច្រកចូលខណ្ឌជ្រោយចង្វារ។

សម្រាប់គម្រោង Angkor Grace សំណង់នៃគម្រោង ៧០% ត្រូវបានបញ្ចប់ជាស្ថាពរ ដែលបានប្រើប្រាស់ សម្ភារដែលមានគុណភាពខ្ពស់ ដូចជា បង្អួចនាំចូលពីប្រទេសបែលហ្ស៊ិក ដែលមានគុណភាពភ្លឺស្អាតស្រដៀងទៅនឹងសម្ភារដែលប្រើប្រាស់សម្រាប់គម្រោងខុនដូ 240 Phnom Penh ដែរ។ គម្រោង Angkor Grace Resort បានសាងសង់ឡើងដោយក្រុមហ៊ុន ដែលមានកេរ្តិ៍ឈ្មោះល្បី ដោយក្រុមហ៊ុននេះធ្លាប់បានសាងសង់នូវគម្រោងធំៗជាច្រើនដូចជា អាកាសយានដ្ឋានសៀមរាប សណ្ឋាគារប្រណីតលំដាប់ផ្កាយ ៥ ដូចជា Anantara Angkor Resort & Spa និងរមណីយដ្ឋានលំដាប់ផ្កាយ ៥ ផ្សេងៗ ដូចជា Alila Villas នៅកោះឫស្សី នោះគឺក្រុមហ៊ុនសំណង់ BSN ដែលទទួលខុសត្រូវក្នុងការសាងសង់គម្រោង Angkor Grace Resort នេះផងដែរ។

ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនសំណង់ និងវិស្វកម្មក្នុងស្រុកដែលផ្ដល់ទំនុកចិត្តខ្ពស់បង្កើតឡើងដោយក្រុមធុរជនកម្ពុជាដែលមានភាពច្នៃប្រឌិតខ្ពស់ និងបានកសាងកេរ្តិ៍ឈ្មោះដោយផ្អែកលើសុចរិតភាព និងទំនួលខុសត្រូវខ្ពស់ ដើម្បីផ្ដល់ជូននូវលទ្ធផលការងារគួរជាទីពេញចិត្តបំផុតនៅក្នុងការអភិវឌ្ឍវិស័យដីធ្លី សំណង់ពាណិជ្ជកម្ម សំណង់ស៉ីវិល និងឧស្សាហកម្ម។

ចំពោះការរចនាស្ថាបត្យកម្ម គម្រោង Angkor Grace Resort មានក្រុមជំនាញរបស់ក្រុមហ៊ុន Bloom Architecture ដែលជាស្ទូឌីយ៉ូប៊ូទិក ដែលមានសាខាស្ថិតនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា និងរាជធានីបាងកក ប្រទេសថៃ។ ស្ទូឌីយ៉ូមានលក្ខណៈបញ្ចូលគ្នានូវអត្តសញ្ញាណខ្មែរ ជាមួយនឹងវិធីសាស្រ្តអន្តរជាតិដើម្បីបង្កើតសំណង់ប្រកបដោយភាពច្នៃប្រឌិត ដែលបង្ហាញអំពីកេរតំណែលវប្បធម៌ដ៏រុងរឿង។ គួរកត់សម្គាល់ថា Bloom Architecture បានផ្ដល់ឯកទេសរបស់ខ្លួនទៅដល់សណ្ឋាគារ Amber Kampot ដ៏ប្រណីត និងសណ្ឋាគារប៊ូទិកដ៏លេចធ្លោ FCC Angkor by Avani ដោយដាក់បញ្ចូលគ្នានូវវិធីសាស្រ្តដ៏ពិសេសជាមួយនឹងការៀបចំដ៏ប្រណីត ដែលមានលក្ខណៈបុរាណរបស់ប្រទេសកម្ពុជាជាមួយនឹងបែបបទទំនើបមួយចំនួន។

ដើម្បីចូលរួមអបអរនៃការបង្កើតគម្រោងនេះឡើង អ្នកអភិវឌ្ឍន៍គម្រោងបានសាងសង់នូវវិចិត្រសាលតូចមួយ (Mini Gallery) ដែលមានទីតាំងទល់មុខ ហាងកាហ្វេ Enso Café និង ខុនដូ 240 Phnom Penh។ វិចិត្រសាលតូចមួយនេះបង្កើតឡើងដើម្បីតាំងបង្ហាញអំពីរលក្ខណៈពិសេស នៃគម្រោងក៏ដូចជាភាពពិសេសពិសាលនៃតំបន់អង្គរនៃក្រុងសៀមរាប រាជធានីបុរាណដ៏ល្បីល្បាញរបស់ខ្មែរយើង។

លោកអ្នកអាចអញ្ជើញទៅកាន់ទីតាំងវិចិត្រសាលនោះ ដើម្បីទទួលបានពត៌មានពីគម្រោងជាមួយនឹងការផ្តល់ជូននូវសេវាកម្មដ៏យកចិត្តទុលដាក់ពីបុគ្គលិកនៃហាង Enso Café ។ សូមអញ្ជើញទៅកាន់វិចិត្រសាលតូច និងស្វែងយល់បន្ថែមអំពីគម្រោង Angkor Grace Resort នៅថ្ងៃនេះ។

សូមពិនិត្យមើលវីដេអូអំពីការអភិវឌ្ឍចុងក្រោយរបស់គម្រោង Angkor Grace Resort តាមរយៈតំណភ្ជាប់នេះ Angkor Grace Resort ( Video Render and Actual Site Progress)។ សម្រាប់អតិថិជនដែលចង់បានរីស៊តលំហែរផ្ទាល់ខ្លួនក្នុងតម្លៃសមរម្យ ឬដើម្បីវិនិយោគដែលមានផលចំណេញខ្ពស់ សូមស្វែងយល់បន្ថែមអំពីគម្រោង ដោយចូលមើលទំព័រ Facebook page ឬទាក់ទងតាមរយៈទូរសព្ទលេខ +855 092 161 743 និង +855 015 69 34 45៕

Facebook Page របស់គម្រោង

វិដេអូរបស់គម្រោង