(ក្រុងឡុងដ៍)៖ កីឡាករវាយកូនបាល់លំដាប់លេខ១ អង់គ្លេស Andy Murray អាចនឹងខកខានកម្មវិធី Australian Open ឆ្នាំ២០២១ នេះ បន្ទាប់ពីឆ្លងជំងឺ Covid-19 នាពេលថ្មីៗនេះ។
ព្រឹត្តិការណ៍ Australian Open 2021 នឹងចាប់ផ្តើមប្រកួតផ្លូវការចាប់ពីថ្ងៃទី០៨ ខែកុម្ភៈខាងមុខ នៅទីលាន Melburne Park ដែលស្ថិតក្នុងទីក្រុង Melbourne នៃប្រទេសអូស្ត្រាលី យឺតជាង ៣សប្តាហ៍ដូចរាល់ដង ដោយសារតែការរីករាលដាលនៃ Covid-19។
ជាមួយគ្នានោះដែររាល់កីឡាករ-កីឡាការិនី និងមន្រ្តីចូលរួម តម្រូវឲ្យធ្វើតេស្តអវិជ្ជមានរយៈពេល ១៥ថ្ងៃមុនការចាប់ផ្តើមផងដែរ ជាមួយនឹងការមកដល់ត្រូវស្នាក់នៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃផងនោះ មុនចូលរួមក្នុងកម្មវិធីដែលស្ថិតក្នុងកម្រិត Grand Slam មួយនេះ។
នេះមានន័យថា កីឡាករអង់គ្លេស វ័យ៣៣ឆ្នាំ Murray ទំនងជាមិនអាចចូលរួមបានទេ គ្រាដែលរូបគេបានកំពុងស្នាក់នៅដាច់ដោយឡែកពីគេនៅផ្ទះស្ថិតក្នុងទីក្រុង London នៅឡើយ ក្រោយរកឃើញវិជ្ជមាន Covid-19 ដោយមន្ទីរពេទ្យ Briton កាលពីដើមសប្តាហ៍នេះ។
Murray បានចូលរួមក្នុងកម្មវិធី Australian Open លើកចុងក្រោយកាលឆ្នាំ២០១៩ ដែលនៅមិនទាន់ឈ្នះពាននេះម្តងនៅឡើយទេ បានត្រឹមតែរងជើងឯក ៥ដងប៉ុណ្ណោះ៕