(ភ្នំពេញ)៖ ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយ «Property Solutions» មានវត្តមានលើទីផ្សារកម្ពុជាហើយ ដែលស្ថិតនៅក្រោមសម្ព័ន្ធក្រុមហ៊ុនធំ Channel Group ដែលមានបម្រើវិស័យជាច្រើន នៅកម្ពុជាដូចជា៖ ក្រុមហ៊ុនផ្តល់សេវាកម្មជួល រថយន្តទំនើប២៥ខេត្ត-ក្រុង, ក្រុមហ៊ុនទេសចរណ៌ក្នុង-ក្រៅប្រទេស ក្រុមហ៊ុនផ្តល់សេវាកម្មកក់ សំបុត្រយន្តហោះ តាមរយៈអ៊ីនធឺណែត និងក្រុមហ៊ុនអចនលទ្រព្យឈានមុខគេនៅកម្ពុជា។
ក្រុមហ៊ុន Channel Group បានឈានជើងចូលទីផ្សារកម្ពុជាជាង១០ឆ្នាំ ព្រមទាំងទទួលបាន ជោគជ័យលើគ្រប់វិស័យ និងជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ ដែលមានបទពិសោធន៍ខ្ពស់។
ភ្ជាប់ជាមួយហេតុផលវិជ្ជមាន ទើបជំរុញអោយមានវត្តមានក្រុមហ៊ុន «Property Solutions» ជាក្រុមហ៊ុនអចលនទ្រព្យធំមួយនៅកម្ពុជា និងបង្កើតឡើង ដើម្បីវាយលុកទីផ្សារអចលនទ្រព្យ ដែលកំពុងរីកដូចផ្សិត ទាំងស្ថិតនៅក្នុងគម្រោងសាងសង់ទាំងអស់។
ក្រុមហ៊ុន «Property Solutions» ផ្តល់សេវាកម្មជាច្រើនដូចជា៖ សេវាកម្ម ទិញ, លក់, ជួល, ការផ្តល់ប្រឹក្សាជំនួញ និងផ្តល់សេវាកម្មផ្នែក គ្រប់គ្រងសំណង់អគារ ក្នុងការអភិវឌ្ឍន៍ ដល់ម្ចាស់អាជីវកម្ម នូវសេវាកម្មពិសេស បូករួមជាមួយជំនាញ និងវិធីសាស្ត្រនៃ ការគ្រប់គ្រងប្រកបដោយភាពច្នៃប្រឌិត និងភាពហ្មត់ចត់ខ្ពស់។
កញ្ញា ជិន ធីតា នាយិកាប្រតិបត្តិក្រុមហ៊ុន «Property Solutions» ជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យជាច្រើនរូប ដែលមានតួនាទីសំខាន់ ក្នុងបណ្តាក្រុមហ៊ុនធំៗ ផ្នែកអចលនទ្រព្យដូចជា៖ CBRE, Cambodia& The Mall Company រួមជាមួយបទពិសោធន៍ និងទទួលបានការកោតសរសើរលើស្នាដៃ និងសមិ្ធផលលើគម្រោងជាច្រើនដូចជា៖ WB Arena, The Bridge Lifestyle Mall, Train Square Retail Plaza & Boeung Snor Food Village ដែលកំពុងលេចធ្លោ ក្នុងវិស័យអចលនទ្រព្យផងដែរ។
កញ្ញា ជិន ធីតា នាយិកាប្រតិបត្តិក្រុមហ៊ុន «Property Solutions» បានឲ្យដឹងថា ទីផ្សារអចលនទ្រព្យ មានការផ្លាស់ប្តូរសឹងគ្រប់វិនាទី អ្នកជំនួញធ្លាប់លឺហើយថា «ទីផ្សារអ្នកលក់ និងទីផ្សារអ្នកទិញ» ខណៈមួយចំនួនដែលមិនអាចគិតទុកមុនថា សក្តានុពលនៃវិស័យអចលនទ្រព្យ និងកើនឡើនដល់បច្ចុប្បន្នទេ។
កញ្ញាបន្ដថា ទោះបីជាទីផ្សារបច្ចុប្បន្នជួបការលំបាក ដោយបញ្ហាសេដ្ឋកិច្ចក្តី តែវិស័យអចលទ្រព្យ តែងតែប្រែក្លាយទៅជាល្អវិញក្នុងពេលដ៏ខ្លី។ ដូចនេះវត្តមានក្រុមហ៊ុនអចលនទ្រព្យ «Property Solutions» គឺជាពេលវេលាល្អ ដែលអាចជួយដល់ម្ចាស់អាជីវកម្ម ទទួលបានសេវាកម្មដ៏ពិសេស បូករួមជាមួយជំនាញ និងវិធីសាស្ត្រនៃការគ្រប់គ្រងខ្ពស់ ជូនដល់ម្ចាស់អាជីវកម្មទាំងអស់។
កញ្ញាបានបន្ថែថា ក្រុមហ៊ុនអចលនទ្រព្យ «Property Solutions» ជាអ្នកដោះស្រាយអចលនទ្រព្យដ៏ឆ្លាតវៃ ជាមួយជំនាញ និងបទពិសោធន៏ខ្ពស់ ផ្តល់សេវាកម្មជាច្រើនដូចជា៖ សេវាកម្ម, ទិញ, លក់, ជួល, ការផ្តល់ប្រឹក្សាជំនួញ និងផ្តល់សេវាកម្មផ្នែកគ្រប់គ្រង សំណង់អគារ ក្នុងការអភិវឌ្ឈដល់ម្ចាស់អាជីវកម្ម។
ជាមួយនឹងបទពិសោធន៏ជាង១០ឆ្នាំ ក្នុងវិស័យអចលនទ្រព្យនេះសង្ឃឹមថា «Property Solutions» នឹងក្លាយជាជម្រើសទី១ ដែលអាចផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះ បូករួមជាមួយជំនាញ និងវិធីសាស្ត្រនៃការគ្រប់គ្រង ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជូនអតិថិជន។
កញ្ញា ជិន ធីតា បានឲ្យដឹងទៀតថា ក្រុមហ៊ុនអចលនទ្រព្យ «Property Solutions» កំពុងធ្វើការយ៉ាងជិតស្និត ជាមួយដៃគូរសហការ Chomchao Mall (XDH) និងដៃគូរផ្សេងៗទៀតផងដែរ។
សូមជម្រាបថា ក្រុមហ៊ុនដៃគូរមានឈ្មោះថា Chomchao Mall (XDH) ស្ថិតលើផ្លូវលេខ៥១៧ លើផ្លូវជាតិលេខ៣ ចំងាយប្រហែលជា២០០ម៉ែត្រ ពីរង្វង់មូលចោមចៅ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕