(ប៉ារីស)៖ លោក Mauricio Pochettino អ្នកចាត់ការទូទៅនៃក្លិប Paris Saint-Germain បានតេស្តវិជ្ជមាននៃជំងឺ Covid-19 នៅល្ងាចថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១។
តាមរយៈការចេញផ្សាយដោយព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១ បានឲ្យថា បច្ចុប្បន្នបុរសវ័យ ៤៨ឆ្នាំ សញ្ជាតិអាហ្សង់ទីនខាងលើនេះ បានកំពុងសម្រាកព្យាបាល និងនៅដាច់ដោយឡែកពីគេផងដែរ ដែលខកខានដឹកនាំ Paris ២ប្រកួតទល់នឹង Angers នៅថ្ងៃសៅរ៍នេះ និង Montpellier នៅរាត្រីថ្ងៃសុក្រសប្តាហ៍ក្រោយក្នុងយុទ្ធនាការ Ligue 1។
PSG រកបានជ័យជម្នះ ៧ប្រកួតជាប់ៗគ្នាក្នុងចំណោម ៨ប្រកួតចុងក្រោយនៅ Ligue 1 របស់បារាំងរដូវកាលនេះ បានកំពុងតែឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងតារាងពិន្ទុជាបណ្តោះអាសន្ន ក្រោយឆ្លងកាត់ ១៩សប្តាហ៍មកនេះ ដោយចាញ់ក្រុមកំពូលតារាង Lyon តែ១ពិន្ទុប៉ុណ្ណោះ។ ក្រុមអ្នកមានមួយនេះទើបតែឈ្នះពាន French Cup កាលពីរាត្រីថ្ងៃពុធសប្តាហ៍នេះ ដែលជាពានទី១ ក្នុងឆ្នាំ២០២១ ក្រោមការបង្វឹករបស់គ្រូថ្មី Mauricio Pochettino ផងដែរ៕