(ចិន)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Tencent បានប្រកាសឱ្យដឹងថា ខ្លួនបានចំណាយលុយប្រមាណជាង ៤១៧លានដុល្លារ អាមេរិក ទិញក្រុមហ៊ុនផ្ដល់សេវាកម្មតន្ត្រីតាមអនឡាញ Lazy Audio ដែលកំពុងតែល្បីខ្លាំងនៅក្នុងប្រទេសចិន ដោយមានអ្នក ស្ដាប់ រាប់លាននាក់។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Tencent បានយល់ ព្រម បង់ជាប្រាក់សុទ្ធក្នុងទំហំមួយច្រើនសន្ធឹកដល់ក្រុមហ៊ុន Lazy Audio និងលុយមួយចំនួនទៀតដែលនៅសល់ប្រហែលជាត្រូវ ប្ដូរ ទៅ ជា ចំណែកហ៊ុន ឬមានការចរចាក្នុងកិច្ចព្រមព្រៀងថ្មី។

គួរបញ្ជាក់ផងដែរថា កម្មវិធី Lazy Audio ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១២ ដោយចាក់ផ្សាយនូវបទចម្រៀង កម្មវិធីវិទ្យុ រឿងកំប្លែង ជាដើម ហើយប្រភពនៃប្រាក់ចំណូលនោះគឺបានមកពី ការផ្សព្វផ្សាយប្រមូលសិន ការចុះឈ្មោះស្ដាប់ និង បានមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម៕