(ភ្នំពេញ)៖ ធនាគារ អេស៉ីលីដា ដែលជាធនាគារខ្មែរដំបូងគេបំផុតបានបង្កើត App បែបឌីជីថល បម្រើសេវាកម្មដល់អតិថិជន-សាធារណជន ក្នុងការផ្ទេរប្រាក់-ទទួលប្រាក់ បង់ថ្លៃទឹកភ្លើង បញ្ចូលកាតទូរស័ព្ទ និងទិញទំនិញផ្សេងៗ ដោយមិនអស់កម្រៃសេវា។ ជាពិសេសអតិថិជនអាចដកប្រាក់ដោយមិនប្រើប័ណ្ណ បានរហូតដល់ ៥០០០ដុល្លារ ឬ ២០លានរៀលក្នុងមួយថ្ងៃ ពីម៉ាស៉ីនអេធីអឹមរបស់ធនាគារ អេស៉ីលីដា នៅទូទាំងប្រទេស បានយ៉ាងងាយស្រួល ដោយមិនអស់ថ្លៃសេវា។
ឥឡូវនេះ អេស៉ីលីដាម៉ូបាល បានសហការជាមួយធនាគារជាតិ នៃកម្ពុជា ដើម្បីបញ្ជូល កម្មវិធីបាគង ដែលកាន់តែធ្វើឲ្យអតិថិជនមានជម្រើសកាន់តែច្រើនក្នុងការផ្ទេរប្រាក់ទៅវិញទៅមក ឆ្លងធនាគារ និងចាយលុយមិនបាច់ប្រើក្រដាសប្រាក់។
រហូតមកដល់ឥឡូវនេះ អេស៉ីលីដាម៉ូបាល មានអតិថិជនគាំទ្រប្រើប្រាស់សេវាជិត ២លាននាក់ ហើយដែលកាន់តែជំរុញឲ្យធនាគារ អេស៉ីលីដា ខិតខំបង្កើតអ្វីៗដែលថ្មីឲ្យត្រូវតាមកាលសម័យបច្ចេកវិទ្យា និងឆ្លើយតបតម្រូវការអតិថិជនទាន់ពេលវេលា។
សូមបញ្ជាក់ផងដែរថា ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបាគង ក្នុងគោលដៅចម្បងៗរួមមានដូចជា៖ ផ្តល់នូវលទ្ធភាពទូទាត់ឆ្លងគ្រឹះស្ថានធនាគារ, កែលម្អប្រសិទ្ធភាព និងសុវត្ថភាពប្រព័ន្ធទូទាត់សងប្រាក់, ជំរុញបរិញ្ញាប័ណ្ណហិរញ្ញវត្ថុ និងជំរុញការទូទាត់ដោយមិនប្រើក្រដាសប្រាក់ ដើម្បីគាំទ្រដល់ចលនាសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន៕