(ភ្នំពេញ)៖ «ឡារ៉ូស» ជាភោជនីយដ្ឋាន ប្រកបដោយភាពប្រណិត ទាំងរសជាតិ ការតុបតែងរៀបចំ អនាម័យខ្ពស់ និងសេវាកម្មរហ័សទាន់ចិត្ដ បានបន្ថែមនូវមុខម្ហូបថ្មីៗជាច្រើនមុខទៀត ដើម្បីបំពេញតម្រូវការរសជាតិថ្មីជូនអតិថិជន។

ជាពិសេស ដើម្បីជាការលើកទឹកចិត្ដ និងការអភ័យទោសផងដែរ បន្ទាប់ពីផ្អាកបើកដំណើរការជូនអតិថិជនកន្លងមកនេះ ដោយសារបញ្ហាជំងឺកូវីដ-១៩កន្លងទៅ ដូច្នេះ ភោជនីយដ្ឋាន ឡារ៉ូស បានផ្ដល់ជូនកម្មវិធីពិសេស ជូនដល់អតិថិជន ដោយសម្រាប់ភ្ញៀវទាំងឡាយ ដែលអញ្ជើញមកពិសារអាហារនៅទីនេះ រាល់ការកម្ម៉ង់ម្ហូបមួយមុខ នឹងទទួលបានមួយមុខបន្ថែម ឬក៏ភេសជ្ជៈមួយកែវ។

រាល់ការថែមជូននេះ គឺចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ខាងមុខនេះ សូមអញ្ជើញលោកអ្នក មកទទួលយកការផ្ដល់ជូនពិសេសនេះ កុំឱ្យកន្លងហួសផុតឱ្យសោះ។ អាហារដ៏ឈ្ងុយឆ្ងាញ់ ជាប្រភេទម្ហូបខ្មែរ ទាំង៣ពេលនេះ គឺអាហារពេលព្រឹក-ថ្ងៃត្រង់-និងពេលល្ងាច រងចាំទទួលភ្ញៀវកិត្ដិយសរហូត ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ១០យប់។

លើសពីនោះ ភោជនីយដ្ឋាន ឡារ៉ូស ក៏មានបន្ទប់ពិសាអាហារ VIP សម្រាប់ថ្ងៃជួបជុំពិសាអាហារជាមួយក្រុមគ្រួសារ បងប្អូន មិត្តភក្ដិជាទីស្រលាញ់ ឬដើម្បីជជែកពិភាក្សាមុខជំនួញ ជាមួយបន្ទប់ធំទូលាយប្រកបដោយផាសុកភាព។

ភោជនីយដ្ឋាន ឡារ៉ូស ដែលមានបម្រើជូននូវម្ហូបអាហារ ដែលមានឱជារសឈ្ងុយឆ្ងាញ់ មានអនាម័យ និងធានាតម្លៃសមរម្យនេះ មានទីតាំងស្ថិតនៅ ផ្ទះលេខ 164B តាមបណ្តោយផ្លូវព្រះនរោត្តម ឈៀងទល់មុខផ្សារទំនើបជីបម៉ុងបន្តិច។ លោកអ្នក ក៏អាចទំនាក់ទំនង ដើម្បីធ្វើការកក់តុ និងកម្មវិធីពិសេសផងដែរ តាមរយៈលេខទូរស័ព្ទ៖ 012 666 345 / 099 666 345៕