(ចិន)៖ ក្រោយពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានចេញបញ្ជាដាក់ក្រុមហ៊ុន Xiaomi ទៅក្នុងបញ្ជីខ្មៅ និងហាម មិន ឱ្យមានអ្នកវិនិយោគ និងក្រុមហ៊ុនអាមេរិកធ្វើជំនួញជាមួយនោះ នៅពេលនេះ Xiaomi បានចេញមុខបដិសេធ និងអះអាងថា ខ្លួន ជា ក្រុមហ៊ុនមួយដែលឯករាជ មិនស្ថិតក្រោមការគ្រប់គ្រងដោយយោធាចិននោះទេ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Xiaomi បានចេញ លិខិតផ្លូវការមួយ ដោយច្រានចោលការចោទប្រកាន់របស់លោកដូណាល់ ត្រាំ និងអះអាងថា «ក្រុមហ៊ុន Xiaomi បានអនុលោមទៅតាម ច្បាប់ និងប្រតិបត្តិការស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនៃយុត្តាធិការដែលខ្លួនធ្វើអាជីវកម្ម»

នៅក្នុងលិខិតបានបញ្ជាក់ទៀតថា «យើងសូមបញ្ជាក់ជាថ្មីថា យើងបានផ្តល់នូវផលិតផល និងសេវាកម្មសម្រាប់ការប្រើប្រាស់ ជា លក្ខណៈស៊ីវិល (មិនមែនយោធា) និងហើយយើងធ្វើដើម្បីពាណិជ្ជកម្ម។ យើងមិនមែនជាកម្មសិទ្ធិ ឬស្ថិតក្រោមការគ្រប់គ្រង ដោយ យោធានចិន (ក្រុមហ៊ុនយោធាកុម្មុយនិស្ដចិន)»

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនចិន ដែលជួបបញ្ហានេះមុនគេគឺ Huawei ដោយអាមេរិកបានដាក់សម្ពាធ និងទណ្ឌកម្មដែលបណ្ដាលឱ្យ តួលេខនៃការលក់ទូរស័ព្ទដៃធ្លាក់ចុះនៅក្នុងទីផ្សារអាមេរិក ជាពិសេសគឺស្មាតហ្វូនប្រើប្រាស់ 5G ៕