(តូរីន)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ ៣រូបមាន Cristiano Ronaldo, Lionel Messi, Edison Cavani សុទ្ធតែបានធ្វើរឿងដ៏គួឲ្យចំឡែកមួយដូចគ្នាក្នុងពិភពបាល់ទាត់សម័យទំនើបនាពេលបច្ចុប្បន្ន ដែលអាចរកបាន ២គ្រាប់បន្ទាប់ពីត្រូវបានអ្នកាចាត់ការក្លិបសម្រេចប្តូរចូលលេងក្នុងជំនួបដែលក្រុមកំពុងទាមទារកជ័យជម្នះនៃលីគរៀងៗខ្គួន។

មានកីឡាករខ្សែប្រយុទ្ធជាច្រើនដែលបានតែងតែត្រូវបានដាក់ឲ្យអង្គុយកៅអីបម្រុង ដោយឡែកខ្សែប្រយុទ្ធឆ្នើមលំដាប់ពិភពលោកទាំង ៣រូបនេះវិញមាន Cristiano Ronaldo បែជាអាចរកបាន ២គ្រាប់ដ៏អស្ចារ្យក្នុងជំនួប Juventus យកឈ្នះក្រុម Spezia ៤-១ ក្រោយអង្គុយកៅអីបម្រុងដែលស្ថិតក្នុងលីគអីតាលី Serie A ពីការប្រើបច្ចេកទេសស៊ុតនឹងការស៊ុតបាល់ពិន័យ។

ខណៈខ្សែប្រយុទ្ធក្រុម Manchester United កីឡាករ Edison Cavani ក៏ធ្វើបានយ៉ាងល្អរកបាន ២គ្រាប់ដោយការតែតបាល់បញ្ចូលទីបានយ៉ាងប្រសិទ្ធភាព នឹងបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន ១ផងដែរនៃជ័យជម្នះ ៣-២ លើក្រុម Southampton ក្រោយគូប្រជែងនាំមុខយ៉ាងស្វិតស្វាញនាលីគកំពូលអង់គ្លេស Premier League រដូវកាលនេះ។

ក្នុងនោះខ្សែប្រយុទ្ធ Messi ក៏បាន ២គ្រាប់ផងដែលក្រោយផ្ទេចូលក្នុងជំនួបដែល FC Barcelona បំបាក់ក្រុម Real Betis ៥-២ នៃលីគអេស្ប៉ាញ LaLiga នៃសប្តាហ៍ទី៩ រដូវកាលនេះក្រោយអង្គុយរង់ចាំការប្រកួតនៅកៅអីបម្រុង ២គ្រាប់របស់ Messi ធ្វើបានពីការស៊ុតបាល់ពិន័យ ១១ម៉ែត្រនឹងការស៊ុតប្រើបច្ចេកទេសបានយ៉ាងល្អ៕