(ភ្នំពេញ)៖ លទ្ធផលសរុបការប្រកួតសប្តាហ៍ទី៨ ក្នុងព្រឹត្តិការណ៍បាល់ទាត់ជម្រើសជើងឯកកម្ពុជា លីគទី២ ឆ្នាំ២០២០ របស់ក្រុមទាំង១០ ដែលចូលរួម។

ការប្រកួតនៅថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១ រួមមាន៖
មន្ទីរ អ.យ.ក ខេត្តកំពង់ស្ពឺ ០-២ មន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ
សមាគមកីឡាបាល់ទាត់ ខេត្តព្រៃវែង ៤-១ សៀមរាប អេហ្វស៊ី
ភ្នំពេញក្រោន U21 ១-២ TIFFY ARMY U-២១
កោះកុងអេហ្វស៊ី ១-៣ ISI ដង្កោសែនជ័យ
ក្លិបបាល់ទាត់ឫទ្ធីសែន ៣-៣ មន្ទីរ អ.យ.ក ខេត្តស្វាយរៀង។

សូមបញ្ជាក់ផងដែរ ការប្រកួតប្រចាំសប្តាហ៍ទី៨នេះ ក្រុមសមាគមកីឡាបាល់ទាត់ ខេត្តព្រៃវែង នៅតែបន្តឈរនៅកំពូលតារាង បណ្តោះអាសន្នដដែល និងមាន២០ពិន្ទុ បន្ទាប់ពីបានយកឈ្នះ ក្រុមសៀមរាប អេហ្វស៊ី ក្នុងលទ្ធផល ៤-១៕