(កាមេរូន)៖ ប្រទេសម៉ារ៉ុក ត្រូវបានគេតែងតាំងជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ផ្នែកស្ត្រី Women's Africa Cup of Nations ឆ្នាំ២០២២ខាងមុខ, នេះបើតាមការឲ្យដឹងពីសហព័ន្ធបាល់ទាត់អាហ្វ្រិក (CAF) នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីមានកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ដែលធ្វើឡើង នៅរដ្ឋធានី Yaounde ប្រទេសកាមេរូន។
យោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ប្រទេសម៉ារ៉ុក បានជំនួសប្រទេសកុងហ្គោ ដែលបានដកខ្លួន មុនកាលកំណត់ ធ្វើជាម្ចាស់ផ្ទះ នៅក្នុងឆ្នាំ២០១៩ ដោយសារតែភាពស្ទាកស្ទើររបស់រដ្ឋាភិបាល ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ផ្នែកស្ត្រី ដ៏ធំជាងគេបំផុត របស់ទ្វីបអាហ្វ្រិកនេះ។
ព្រឹតិ្តការណ៍ប្រកួតបាល់ទាត់ នៅក្នុងឆ្នាំ២០១៩នេះ ក្រោយមកត្រូវបានលុបចោលវិញ ដោយសារតែការរីករាលដាល នៃវីរ៉ុស COVID-19៕