(ភ្នំពេញ)៖ អាថ៌កំបាំងនៅពីក្រោយការប្រើអំពើហិង្សាយ៉ាងសាហាវ របស់កំពូលកីឡាករប្រដាល់កម្ពុជា កែវ រំចង ត្រូវបានលាតត្រដាង។
កាយវិការក្នុងវីដេឃ្លីបខ្លី ដែលបានលេចឡើងលើបណ្តាញសង្គម កាលពីសប្តាហ៍មុន ដែលកីឡាករ កែវ រំចង់ បានវាយដំប្រពន្ធកូន យ៉ាងឃោរឃៅ ត្រូវទស្សនិកជន និងអ្នកគាំទ្រកីឡាកររូបនេះ មិនតិចទេបានរិះគន់ និងខកចិត្តយ៉ាងខ្លាំង ទៅលើកីឡាករ កែវ រំចង់។
តែទោះជាយ៉ាងណា បន្ទាប់ពី MV ផ្លូវការបានចេញជាផ្លូវការក្នុងថ្ងៃនេះ បង្ហាញឲ្យឃើញជាក់ច្បាស់ថា វាគ្រាន់តែជាការសម្តែងរបស់កីឡាករ កែវ រំចង់ ក្នុងបទ «ស្រណោះប្រពន្ធដើម» ដែលដឹកនាំសម្តែងដោយលោក គិន កក្កដា និងបកស្រាយដោយតារាចម្រៀងសំនៀងស្រទន់ រាជ ប្រាថ្នា ។
កីឡាករ កែវ រំចង់ បានបកស្រាយយ៉ាងដូច្នេះថា «ជាបឋមខ្ញុំ កែវ រំចង់ សូមលើកដៃខក្តីអភ័យទោស ពីសំណាកពុកម៉ែបងប្អូន និងជាពិសេសទស្សនិកជន និងអ្នកគាំទ្ររូបខ្ញុំទាំងអស់ ដែលថ្មីៗនេះមានវីដេអូឃ្លីបថ្មី ត្រូវបានគេយកទៅបង្ហោះលើបណ្តាញសង្គមអំពីការប្រើអំពើហិង្សារបស់ខ្ញុំ បាទទៅលើប្រពន្ធកូន ដែលព្រឹត្តិការណ៍នេះគ្រាន់តែជាការសម្តែងរបស់ខ្ញុំ បាទនៅក្នុង MV របស់ផលិតកម្ម Davitra Media តែប៉ុណ្ណោះ»។
សូមបញ្ជាក់ថា ផលិតកម្ម Davitra Media គឺជាផលិតកម្មថ្មីមួយ ដែលមានទស្សនវិស័យវែងឆ្ងាយ ក្នុងការចូលរួមចំណែកលើកស្ទួយវិស័យភាពយន្ត និងដូរដន្ត្រីរបស់កម្ពុជាឲ្យស្មើមុខស្មើមាត់ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិជាពិសេស គឺផលិតកម្មខិតខំសម្រឹតសម្រាំងផលិតបទ Original មិនលួចចម្លងគេឡើយ។
ប្រសិនបើបងប្អូនចង់ដឹងនូវអត្ថន័យទាំងស្រុងនៃបទ «ស្រណោះប្រពន្ធដើម» របស់ផលិតកម្ម Davitra Media សូមចូលទៅ Links ដូចខាងក្រោម៖• YouTube : https://youtube.com/channel/UCkISx_I2LHo4uyN7w5F-vtA
• Facebook : https://www.facebook.com/DVMCambodia
• Instagram : www.instagram.com/davitra_media/
• Tik Tok : https://vt.tiktok.com/ZS51Sv3r/