(ភ្នំពេញ)៖ គតិបណ្ឌិតទាំង ៥ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ ត្រូវបានដកស្រង់ចេញពីបុគ្គលល្បីៗនៅជុំវិញពិភពលោក ដែល Fresh News Plus ខិតខំសម្រិតសម្រាំងយកមកផ្សព្វផ្សាយ។
គតិបណ្ឌិតទាំងប្រាំនោះ រួមមាន៖
១៖ កុំបានតែគិត ប៉ុ ន្តែត្រូវសាកល្បង (ចន ហាន់ថឺរ John Hunter)។
២៖ មនុស្សជំនាន់មុនសាង មនុស្សជំនាន់ក្រោយសំណាងបានម្លប់ជ្រក (សុភាសិតចិន)។
៣៖ គ្មានកំពូលមនុស្សមានប្រាជ្ញាណា ដែលថាមិនមានភាពល្ងង់ខ្លៅខ្លះនោះទេ (អារីស្តូត)។
៤៖ ចំណេះដឹង គឺជាទ្រព្យដែលតោងតាមខ្លួនជារៀងរហូត (សុភាសិតអង់គ្លេស)។
៥៖ ដើរម្នាក់ឯង ដើរបានលឿន ដើរមានគ្នា ដើរបានឆ្ងាយ (សុភាសិតអាហ្វ្រិក)៕