(សេវីឡា)៖ កីឡាករខ្សែប្រយុទ្ធ Lionel Messi ត្រូវបានពិន័យកាតក្រហមបណ្តេញចេញពីទីលាននៅនាទី១២០ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន Spanish-Super Cup 2021 ដែលបានធ្លាក់ទៅលើក្រុម Athletic Bibao ក្នុងលទ្ធផល ៣-២។

FC Barcelona មានឱកាសនាំមុខគូប្រជែង Bilbao ដល់ទៅ ២លើកក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនារាត្រីថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១ នៅក្នុងកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Seville ពីការធ្វើបានសម្រេចដោយកីឡាករ Antoine Griezmann នៅនាទី៤០ និងនាទី៧៧ នៅមុនពេល Oscar de Marcos និង Asier Villalibre រកគ្រាប់តាមស្មើជាបន្តបន្ទាប់ ដើម្បីបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ ក្នុងការប្រកួតពេញម៉ោង ៩០នាទី។

ការថែម ១៥នាទី ២ដងត្រូវបានកើតមានឡើង ជាពេលដែលកីឡាករអន្តរជាតិអាហ្សង់ទីន Messi បានបង្កកំហុសទៅលើ Asier Villalibre ដែលត្រូវបានបង្ហាញដោយ មុនពេលអាជ្ញាកណ្តាលសម្រេចពិន័យកាតក្រហមបណ្តេញចេញពីទីលានប្រកួតតែម្តងនៅនាទី១២០ នៅក្រោយពេល Inaki Williams បានស៊ុតគ្រាប់ជ័យជម្នះនៅនាទី៩៤ នោះ ដើម្បីបើកផ្លូវឲ្យ Bilbao ឈ្នះបាន Spanish-Super Cup ជាលើកទី២ គិតចាប់តាំងពីឆ្នាំ១៩៨៥ មក។

Messi ដែលចូលលេងបាន ៧៥៣ប្រកួតក្នុងក្លិបនៅតំបន់ Catalan មួយនេះ ទើបតែទទួលបានកាតក្រហមលើកទី១ ជាមួយការពិន័យកាតក្រហម ២លើកផ្សេងទៀតជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងឆ្នាំ២០០៥ និងឆ្នាំ២០១៩៕