(អាមេរិក)៖ ស្របពេលដែលក្រុមហ៊ុន ផលិតស្មាតហ្វូនជាច្រើនបានផលិត និងដាក់លក់ទូរស័ព្ទប្រភេទអេក្រង់បត់ Foldable ខណៈដែល Apple ត្រូវបានគេរាយការណ៍មកច្រើនដងហើយថា បាននិងកំពុងតែសំងំផលិតទូរស័ព្ទប្រភេទនេះដូចគ្នា ប៉ុន្តែអស្ចារ្យជាង របស់ ក្រុមហ៊ុន ទាំងរូបរាង និង បច្ចេកវិទ្យា។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រោយពេលដែល Apple ទទួលបានប៉ាតង់ក្នុងការផលិតទូរស័ព្ទប្រភេទអេក្រង់បត់ Foldable នៅពេលនេះ Apple បានចាប់ផ្ដើមសង្វាក់ផលិតកម្ម ទូរស័ព្ទ Foldable ។

តាមរយៈរូបរាងដែល Bloomberg ចេញផ្សាយបានបញ្ហាថា ទូរស័ព្ទប្រភេទអេក្រង់បត់ Foldable របស់ Apple គឺមានទំហំប៉ុណ្ណឹង Galaxy Z Flip របស់ក្រុមហ៊ុន ប៉ុន្តែចំពោះការរចនាវិញគឺខុសប្លែកគ្នាដាច់តែម្ដង ដោយមើលទៅវាមានលក្ខណៈទាន់សម័យ និងទំនើប ស៊ីវិល័យ។

ប្រភពខាងលើមិនបានបញ្ជាក់ថា ទូរស័ព្ទប្រភេទអេក្រង់បត់ Foldable របស់ Apple នឹងចេញលក់នៅពេលណានោះទេ គ្រាន់តែដឹងថា Apple កំពុងផលិត និងសាកល្បងប្រើប្រាស់នៅក្នុងពេលឆាប់ៗនេះ ខណៈដែលតម្លៃអាចខ្ពស់ដូច Surface Duo របស់ក្រុមហ៊ុន Microsoft៕