(ភ្នំពេញ)៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានសម្រេចតែងតាំងលោក Bondarenko Anatolii ជាជំនួយការគ្រូបង្វឹករបស់ក្រុមឈុតធំគឺលោក Oleg Starynsky។

នៅអំឡុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ លោក Anatolii ធ្លាប់ត្រូវបានតែងតាំងជាជំនួសការគ្រូបង្វឹកក្រុមឈុតធំរបស់ភ្នំពេញក្រោនម្តងរួចហើយ។

លោក Anatolii គឺជាគ្រូបង្វឹកដែលកាន់វិញ្ញាបនបត្រ UEFA A License នឹងធ្លាប់មានបទពិសោធន៍ក្នុងការដឹកនាំក្លឹបមួយចំនួនក្នុងប្រទេសកំណើតរបស់ខ្លួន គឺអ៊ុយក្រែន។

សូមបញ្ជាក់ផងថា សម្រាប់ការចូលរួមសាជាថ្មី លោក Bondarenko Anatolii និងសហការគ្នាបានល្អជាមួយគ្រូបង្វឹក Oleg Starynskyi ក្នុងការដឹកនាំក្រុមសិង្ហក្រហមប្រកួតប្រជែងដណ្តើមពានរង្វាន់នានា នៅឆ្នាំ២០២១ នេះ៕