(ភ្នំពេញ)៖ រង្វាន់ឈ្នះឈ្នះ គឺជាកម្មវិធីកម្សាន្តថ្មីមួយ ដែលនឹងចូលខ្លួនបង្កើតនូវចំណីអារម្មណ៍ប្លែក រយៈពេល២ម៉ោងពេញ ដល់ទស្សនិកជន នៅក្នុងកម្មវិធីផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ស៊ីធីអិន ក៏ដូចជាផេកផ្លូវការរបស់កម្មវិធីរង្វាន់ឈ្នះឈ្នះ និង App រង្វាន់ឈ្នះឈ្នះ ដែលនឹងប្រព្រឹត្តទៅរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ នៅវេលាម៉ោង ១២៖៣០នាទី រហូតដល់ម៉ោង១៤៖៣០នាទី ។

ក្រៅពីការប្រគុំតន្រ្តីកំសាន្ត ដែលមានតារាចម្រៀងល្បីៗ តារាកំប្លែង ការសម្តែងសមត្ថភាព អ្នកចូលរួមគាំទ្រការផ្សាយផ្ទាល់ទាំងអស់ អាចមានឱកាសក្នុងការចូលរួមឈ្នះ រង្វាន់ជាច្រើន ឥតដែនកំណត់ ដោយនឹងធ្វើការចាប់រង្វាន់ ក្នុងការផ្សាយផ្ទាល់ ក្នុងវគ្គនីមួយៗ ដែលរង្វាន់ចាប់ផ្តើមពីរបស់ប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់វត្ថុដែលជាក្តីសុបិន្ត របស់លោកអ្នក។

ដើម្បីចូលរួមក្នុងការចាប់រង្វាន់ គឺគ្រាន់តែបំពេញលក្ខខ័ណ្ឌងាយៗ ដោយធ្វើការចុច Like, Share និង Comment ក្នុងការផ្សាយផ្ទាល់នៅ លើផេកផ្លូវការរបស់កម្មវិធី រង្វាន់ឈ្នះឈ្នះ ជាការស្រេច។

អ្នកឈ្នះ ក្រុមការងារនឹងធ្វើការទំនាក់ទំនង ទៅតាមរយៈលេខទូរស័ព្ទផ្លូវការរបស់កម្មវិធី ឬ ចេញពីផេកផ្លូវការផ្ទាល់របស់កម្មវិធី រង្វាន់ឈ្នះឈ្នះ ខណះពេលកំពុងបន្តផ្ទាល់ប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនងលេខ ០១២ ២១ ៨០០០៕