(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាការផ្ដល់ភាពងាយស្រួលដល់អតិថិជនរបស់ Metfone Internet WiFi ឲ្យកាន់តែមានភាពងាយស្រួលក្រុមហ៊ុនបានសហការជាមួយដៃគូរដែលមានភាពជឿនលឿនខាងផ្នែកទូទាត់សេវាកម្មតាមបែបឌីជីថលនៅកម្ពុជាមានដូចជា៖
*ក្រុមហ៊ុន eMoney: អតិថិជនអាចទូទាត់ប្រាក់បានតាមរយៈ eMoney App
*ធនាគារ ABA : អតិថិជនក៏អាចទូទាត់ប្រាក់បានផងដែរតាមរយៈ ABA Mobile App
*ធនាគារ ACLEDA : អតិថិជនក៏អាចទូទាត់ប្រាក់ ACLEDA Unity ToanChet របស់ធនាគារអេស៊ីលីដាបានផងដែរ។
អតិថិជនគ្រាន់តែមាន App របស់ធនាគារទាំងនេះនៅក្នុងទូរសព្ទដៃរួចជាការស្រេច លើសពីនេះទៅទៀតអតិថិជនក៏អាចទូទាត់តាមរយៈភ្នាក់ងារវេលុយរបស់ eMoney បានផងដែរ។
តាមរយៈការទូទាត់ប្រាក់សេវាកម្មអ៊ីនធឺណិតតាមប្រព័ន្ធឌីជីថល អតិថិជនកាន់តែងាយស្រួលជាងមុន ព្រមទាំងចំណេញពេលវេលាច្រើនចំពោះការទូទាត់ប្រាក់សេវាកម្មផងដែរ។ ចំពោះការទូទាត់ប្រាក់សេវាកម្ម អតិថិជនគ្រាន់ចំណាយពេលមិនដល់មួយនាទីផង អតិថិជននឹងទូទាត់បង់ប្រាក់សេវាកម្មរបស់ Metfone Internet WiFi រួចជាការស្រេច៕
ចំពោះចម្ងល់ទាក់ទងនិងប្រតិបត្តិការទូទាត់ប្រាក់ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 023 62 88888 ឬ 0976 197 197