(ភ្នំពេញ)៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់។
ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។
សម្រាប់អ្នកចុះឈ្មោះមុន១០០នាក់ នឹងបញ្ចុះតម្លៃ ២០០ដុល្លារ, ដោយឡែកអតីតនិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងមន្រ្តីរាជការ បញ្ចុះតម្លៃជូន ៣០%។
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសដែលត្រូវជ្រើសរើសរួមមាន៖ បច្ចេកវិទ្យាព័ត៌មាន, វិទ្យាសាស្រ្តអប់រំ, បង្រៀនភាសាអង់គ្លេស, គ្រប់គ្រងណិជ្ជកម្ម, នីតិសាស្រ្ត, រដ្ឋបាលសាធារណៈ, ទំនាក់ទំនងអន្តរជាតិ, វិទ្យាសាស្រ្តនយោបាយ, គ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍, ម៉ាឃីទីង និងធនាគារនិងហិរញ្ញវត្ថុ។
ថ្នាក់បណ្ឌិត ឯកទេសដែលត្រូវជ្រើសរើសរួមមាន៖ នីតិសាស្រ្ត, វិទ្យាសាស្រ្តអប់រំ, សេដ្ឋកិច្ចកសិកម្ម, វិទ្យាសាស្រ្តសេដ្ឋកិច្ច, គ្រប់គ្រងពាណិជ្ជកម្ម, រដ្ឋបាលសាធារណៈ ទំនាក់ទំនងអន្តរជាតិ និងវិទ្យាសាស្រ្តនយោបាយ។
សូមគូសបញ្ជាក់ថា ក្នុងបរិការណ៍ជំងឺកូវីដ១៩ និងក្នុងបរិបទនៃសង្គមពុទ្ធិក្នុងសម័យកាលឧស្សាហកម្មទី៤ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បាននិងកំពុងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត តាមបែបឌីជីថល (Digital) ដោយប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក (E-Learning) ផ្ទាល់ខ្លួន ប្រកបដោយគុណភាពខ្ពស់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសិក្សាទាំងអស់ មេត្តាអញ្ជើញមកចុះឈ្មោះចូលរៀនឱ្យបានឆាប់ ព្រោះកន្លែងមានកំណត់។ ព័ត៌មានលម្អិតទំនាក់ទំនងទូរស័ព្ទលេខ៖ ០១៥ ៧២ ០០ ៧២, ០១៧ ៧៩៩ ៨៨៩ ៕